បញ្ហា Brexit៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងដ៍នៅតែ អស្ថិរភាពនាពេល អនាគត

(VOVWORLD) - នាថ្ងៃទី១០ ខែតុលា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក John Glen បានបញ្ជាក់ពីការខិតខំប្រឹងប្រែងដើម្បីរក្សាឋានៈរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ទីក្រុងឡុងដ៍បន្ទាប់ពីប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប(EU) ដែល ហៅថា Brexit ដោយមិនអើពើពីបាយការណ៍ដែលបានឲ្យដឹងថានឹងមាន រាប់ពាន់ ការងារធ្វើនៅវិស័យហិរញ្ញវត្ថុក៏នឹងចាកចេញពីប្រទេសខ្លួនក្នុងសម័យកាលក្រោយពី Brexit នោះទេ។
បញ្ហា Brexit៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុងដ៍នៅតែ អស្ថិរភាពនាពេល អនាគត - ảnh 1 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក John Glen

ថ្លែងមតិទៅកាន់សភាជាន់ទាបអង់គ្លេស លោក Glen បានទទួលស្គាល់យល់ព្រម តាមការប៉ាន់ស្មានរបស់ធនាគារមជ្ឈិមប្រទេសនេះ (BoE) ដោយអះអាងថាមាន ការងារចំនួន ៥០០០ កន្លែងផ្នែកសេវាកម្មហិរញ្ញវត្ថុ នឹងផ្ទេរប្តូរពីប្រទេសអង់គ្លេសទៅកាន់ប្រទេសដទៃទៀតរបស់សហភាពអឺរ៉ុប ខណៈពេលដែលប្រទេសអង់គ្លេសនឹងចាកចេញពី  EU ជាផ្លូវការនាខែមីនា ខាងមុខ។ លោក Glen ក៏បានសម្តែងនូវ ទំនុកទុកចិត្តបំផុតថាអង់គ្លេសនិង សហភាពអឺរ៉ុបនឹងឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយក្នុងនោះមានបទបញ្ញត្តិស្តីពីរយៈពេលផ្ទេរបន្តចាប់ពីខែមីនាខាងមុខសំដៅ ធានាថា Brexit នឹងដំណើរការតាម សណ្តាប់ធ្នាប់ផងដែរ។ក៏ប៉ុន្តែលោក Glen ក៏បានព្រមានទៀតថាប្រសិនបើបាន ជួបនូវ លក្ខខ័ណ្ឌមិនអំណោយផលណាមួយដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុទី ក្រុង ឡុងដ៍នោះអង់គ្លេសនឹងចាត់វិធានការសមស្របដើម្បីការពារផលប្រយោជន៍របស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ