បញ្ហា Brexit - សហភាពអឺរ៉ុបបានបើកចំហរសំរាប់កិច្ចព្រមព្រៀងមួយដ៏មានមហិច្ឆតាជាងជាមួយអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ១៧ ខែមករា ប្រធានក្រុមចរចារនៃសហភាពអឺរ៉ុប (EU) លោក Michel Barnier បានឲ្យដឹងថា EU បានទុកចំហរអំពីលទ្ធភាពនៃការទទួលបានកិច្ចព្រមព្រៀង Brexit ដ៏ "មានមហិច្ឆតា" ជាងបើប្រៀបធៀបនឹងកិច្ចព្រមព្រៀង ដែលទើបតែត្រូវបានរដ្ឋសភាអង់គ្លេសបដិសេដ។
បញ្ហា Brexit - សហភាពអឺរ៉ុបបានបើកចំហរសំរាប់កិច្ចព្រមព្រៀងមួយដ៏មានមហិច្ឆតាជាងជាមួយអង់គ្លេស - ảnh 1 ប្រធានក្រុមចរចារនៃសហភាពអឺរ៉ុប (EU) លោក Michel Barnier

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Barnier បានប្រកាសថា បើទីក្រុងឡុងដ៍បានបង្ហាញពីបំណងរបស់ខ្លួនចង់មានទំនាក់ទំនងដ៏មហិច្ឆតាជាងនោះ អឺរ៉ុបនឹងត្រៀមខ្លួនជាស្រេចដើម្បីបើកផ្លូវផងដែរ។ មុននោះ ថ្លែងមតិទៅកាន់គណៈកម្មាធិការរដ្ឋសភាព័រទុយហ្គាល់ លោក Barnier បានអះអាងថាសហភាពអឺរ៉ុបក៏បានអនុម័តលើវិធានការបង្ការ ដើម្បីការពារពីករណី BREXIT "មិនមានកិច្ចព្រមព្រៀងណាមួយឡើយ"។ ក៏ប៉ុន្តែពិតជាការពិបាកក្នុងការអនុវត្តវិធានការទាំងនេះ ជាពិសេសគឺនៅក្នុងបរិបទនៅតែមានការមន្ទិលសង្ស័យ។ ហេតុដូច្នេះហើយ ល្អបំផុតគប្បីឈានទៅសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ