បញ្ហាសមភាពភេទនៅវៀតណាមបន្តមានការវិវឌ្ឍន៍យ៉ាងខ្លាំង

បញ្ហាសមភាពភេទនៅវៀតណាមបន្តមានការវិវឌ្ឍន៍យ៉ាងខ្លាំង - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-សន្និសីទនារី២០១៧ ដោយ Forbes វៀតណាមរៀបចំឡើងក្រោម
ប្រធានបទ “នារីរួមចំណែកធ្វើឲ្យពិភពលោកប្រសើរឡើង”​បានប្រព្រឹត្តទៅនាព្រឹក
 ថ្ងៃទី១២មេសានៅទីក្រុងហូជីមិញ សំដៅស្ងើចសរសើនូវភាពជាអ្នកដឹកនាំរបស់នារី
និងលើកកំពស់តួនាទីរបស់នារីនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ
 នេះ លោក Nguyen Bao Hoang ប្រធានក្រុមហ៊ុនផ្សព្វផ្សាយតំណាងពាណិជ្ជកម្ម
របស់ Forbes នៅវៀតណាមបានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺសំដៅលើកកំពស់
មនសិការលើបណ្តាបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងនារី ផ្តល់កម្លាំងចលករឲ្យនារី
ជាពិសេស លើកកំពស់ភាពជាអ្នកដឹកនាំរបស់នារីក្នុងពិភពលោកដែលកំពុងមាន
បម្រែ បម្រួលបច្ចុប្បន្ន។ នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានពិភាក្សានូវបញ្ហាទាក់
 ទិនដល់សមភាពភេទនិងលើកកំពស់តួនាទីរបស់នារីនៅវៀតណាម។

        ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នាយប់ថ្ងៃទី១២មេសា Forbes វៀតណាម
បានរៀបចំពីធីលើកតម្កើងនារីមានឈ្មោះក្នុងបញ្ជីរាយនាមនារីចំនួន៥០នាក់ដែល
មានឥទ្ធិពលបំផុតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ