បណ្ដាក្រសួងផ្នែកសហការលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា

បណ្ដាក្រសួងផ្នែកសហការលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា - ảnh 1
សន្និសីទផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសហការដើម្បីលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាចលនា
ប្រឡងប្រណាំងស្នេហាជាតិ (VOV)

        Vovworld-នាពេលកន្លងមក រណសិរ្សមាតុភូមិវៀតណាមនិងអង្គការ​ជា
សមាជិកបានសហការជាមួយស្ថាប័នរដ្ឋរៀបចំបណ្ដាចលនាប្រឡងប្រណាំង
ស្នេហា​ជាតិរួមចំណែកជាក់ស្ដែងទៅក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមនៃ
ប្រទេសជាតិដូចជាចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៍​នៅ
ទីប្រជុំ​ជន” ចលនា “ជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”
ជាដើម។ នៅសន្និសីទផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសហការដើម្បីលើកកំពស់
ប្រសិទ្ធភាពនៃបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិក្រោមអធិបតីភាពរបស់
ប្រធានគណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien
Nhan នាព្រឹក​ថ្ងៃទី២៦មិនានៅទីក្រុងហាណូយ បណ្ដាដំណាងបានសង្កត់ធ្ងន់ថា
ដើម្បីពង្រីក​ថែមទៀតលទ្ធផលនៃបណ្ដាចលនា នាពេលខាងមុខគណៈកម្មាធិការ
មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិកនានាឯកភាពខ្លឹមសារស្នូល​ដើម្បីសហការអនុវត្ត​បង្កើតបំរែបំរួលច្បាស់លាស់ក្នុងការអនុវត្តបណ្ដាចលនា​នៅ​
ទីប្រជុំជន ឆ្ពោះទៅអនុវត្តចលនាមានចរិតលក្ខណៈប្រជាជនទាំងមូល ប្រទេស
ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ