បណ្ដាថ្នាក់ដឹកនាំលើពិភពលោករំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះក្នុងការបាត់ខ្លួន យន្តហោះ MS 804


បណ្ដាថ្នាក់ដឹកនាំលើពិភពលោករំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះក្នុងការបាត់ខ្លួន យន្តហោះ MS 804  - ảnh 1
បណ្ដាថ្នាក់ដឹកនាំលើពិភពលោករំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះក្នុងការបាត់ខ្លួន យន្តហោះ MS 804 (Image: VNA)

(VOVworld) – បណ្ដាសមត្ថកិច្ចអេហ្ស៊ីបកំពុងធ្វើស៊ើបអង្គេតព័ត៌មានថា៖ មានផ្សែង
នៅយន្ត ហោះ MS 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir មុនពេលយន្តហោះនេះ
ធ្លាក់ក្នុង សមុទ្រម៉េឌីទេរ៉ាណេ។ នាថ្ងៃទី ២០ ឧសភា បណ្ដាថ្នាក់ដឹកនាំលើពិភពលោក
បានផ្ញើររំលែក ទុក្ខដល់គ្រួសារបណ្ដាជនរងគ្រោះក្នុងរឿងហេតុពោលខាងលើ។ ពី
ទីក្រុង New York អាមេរិក អគ្គលេខាធិការ​ អ.ស.ប. លោក Ban Ki Moon​ បានផ្ញើរ
ការរំលែកទុកដ៏ជ្រៀលជ្រៅ ដល់គ្រួសាររបស់ជនរងគ្រោះទាំងមូលនិងរដ្ឋាភិបាលបណ្ដា
ប្រទេសដែលជះឥទ្ធិពលដោយ រឿងហេតុនេះ។ នាថ្ងៃដដែល​ប្រធានាធិបតីអេហ្ស៊ីប
លោក Abdel Fattah al Sisi បានសម្តែង ការសោកស្តាយជាមួយបណ្ដាជនរងគ្រោះ
ដែលបានបាត់បង់ជីវិតក្នុងការធ្លាក់យន្តហោះ​នេះ ផងដែរ។ ក្នុងពេលនោះ រដ្ឋមន្ត្រី
កាបរទេសអាមេរិក លោក John Kerry ក៏បានធ្វើការចរ ចារតាមទូរស័ព្ទជាមួយ
សមភាគីអេហ្ស៊ីប ហើយអះអាងថា៖ អាមេរិកនឹងបន្តជួយឧបត្ថម្ភ អេហ្ស៊ីបក្នុងការ
ស្វែងរកយន្តហោះបាត់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ