បណ្ដាប្រទេសបន្តពិភាក្សាអំពី TPP គ្មានការចូលរួមរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ១២ កក្កដា បណ្ដាអ្នកចរចារជួរមុខមកពីប្រទេសចំនួន ១១ ដែលចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើមជួបធ្វើការនៅខេត្ត Kanagawa ជប៉ុន ដើម្បីពិភាក្សាអំពីការ ដាក់កិច្ចព្រមព្រៀងនេះឲ្យដំណើរការបន្ទាប់ពីអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងនេះ។ 
បណ្ដាប្រទេសបន្តពិភាក្សាអំពី TPP គ្មានការចូលរួមរបស់អាមេរិក  - ảnh 1 បណ្ដាប្រទេសបន្តពិភាក្សាអំពី TPP គ្មានការចូលរួមរបស់អាមេរិក 

(VOVworld) – នាថ្ងៃទី ១២ កក្កដា បណ្ដាអ្នកចរចារជួរមុខមកពីប្រទេសចំនួន ១១ ដែលចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើមជួបធ្វើការនៅខេត្ត Kanagawa ជប៉ុន ដើម្បីពិភាក្សាអំពីការ ដាក់កិច្ចព្រមព្រៀងនេះឲ្យដំណើរការបន្ទាប់ពីអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងនេះ។ តាមគំរោង កិច្ចប្រជុំជាន់ខ្ពស់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ បណ្ដាអ្នកចរចារពិភាក្សាអំពីវិធានការដើម្បីទទួលបានការបោះជំហានមុនពេល កិច្ចប្រជុំនៃមជ្ឈដ្ឋានថ្នាក់ដឹកនាំប្រទេសជាសមាជិកនឹងត្រូវបានរៀបចំឡើងនាខែ វិច្ជការខាងមុខនៅខាងក្រៅសន្និសីទកំពូល APEC នៅវៀតណាម។ ថ្លែងមតិនា ថ្ងៃទី ១១ កក្កដា រដ្ឋមន្ត្រីគោលនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជប៉ុន លោក  Nobuteru Ishihara បានឲ្យដឹងថា៖ តូក្យូសង្ឃឹមនឹងទទួលបានការស្រុះចិត្តគំនិត រវាងប្រទេសចរចារ TPP នានាស្តីអំពីរបៀបរក្សាវត្តមាននៃកិច្ចព្រមព្រៀងនេះ។ ភាគីជប៉ុនមានគោលបំណងជំរុញការចរចារឆ្ពោះទៅការអនុវត្ត TPP យ៉ាងឆាប់ៗ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ