បណ្ដាប្រទេសអាស៊ានសន្យាខំប្រឹងប្រែងប្រឆាំងអំពើរហឹង្សាផ្លូវភេទ


បណ្ដាប្រទេសអាស៊ានសន្យាខំប្រឹងប្រែងប្រឆាំងអំពើរហឹង្សាផ្លូវភេទ - ảnh 1
បណ្ដាប្រទេសអាស៊ានសន្យាខំប្រឹងប្រែងប្រឆាំងអំពើរហឹង្សាផ្លូវភេទ(onislam.net)

        Vovworld-នាថ្ងៃទី១៥មេសា​នៅទីស្ដីការអង្គការសហប្រជាជាតិនៅទីក្រុង New
York អាមេរិក បានប្រព្រឹត្តទៅសម័យប្រជុំពិភាគ្សាអំពីប្រធានបទអំពើរ​ហឹង្សាផ្លូវភេទ
ក្នុងជំលោះ។ សម័យប្រជុំដោយដំណាងព្រះរាជាណាចក្រ​ហ្ស៊កដានី ជាប្រទេសកាន់
ដំណែងប្រធានប្តូរវេណក្រុមប្រឹក្សាសន្តិសុខក្នុងខែ​មេសាធ្វើអធិបតី។

        ថ្លែងមតិតាងនាមប្រទេសសមាជិកសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍
(អាស៊ាន) ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមតំណាងអចិន្ត្រៃយ៍​វៀតណាម
ប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អាស៊ានជានិច្ចកាល​ខំប្រឹងប្រែងប្រឆាំង
នឹងអំពើរហឹង្សាខាងផ្លូវភេទនិងបង្កើនតួនាទីរបស់នារីក្នុង​បញ្ហាសន្តិភាពសន្តិសុខ
អន្តរជាតិនិងតំបន់។ បណ្ដាប្រទេសអាស៊ានបានចាត់​ទុក​ថា ទោះបីជាមានវឌ្ឍន៍ភាព
ជាច្រើនក្នុងដំណើរការអនុវត្តសេចក្តីសំរេចចិត្តលេខ​១៣២៥​ របស់ក្រុមប្រឹក្សាសន្តិសុខ
ស្ដីពីនារីសន្តិភាពសន្តិសុខ ប៉ុន្តែស្ថានភាព​អំពើរ​ហឹង្សាខាងផ្លូវភេទនៅកន្លែងមានជំលោះ
លើពិភពលោកកំពុងកើនឡើង ពិសេសគឺដោយមានការចូលរួមរបស់ក្រុមភេរវកម្មជ្រុល
និយមជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ