បណ្ដាភាគីប្រឆាំងនៅយេម៉ែនឯកភាពលើកាលវិភាគចរចារសន្តិភាព

បណ្ដាភាគីប្រឆាំងនៅយេម៉ែនឯកភាពលើកាលវិភាគចរចារសន្តិភាព - ảnh 1
បេសកជនពិសេសរបស់អ.ស.បលោក Ismail Ould Cheikh Ahmed ថ្លែងមតិ នៅសន្និសីទកាសែតនាថ្ងៃទី២៦ មេសា នៅKuwait (រូបថត៖AFP/TTXVN)

(VOVworld) - ក្រុមចរចារនៃភាគីប្រឆាំងនៅយេម៉ែនបានឯកភាពលើក្របខ័ណ្ឌរួម
មួយសំដៅជំនួបចរចារសន្តិភាពដែលត្រូវបានគាំពាដោយអ.ស.ប។ថ្លែងមតិនៅ
សន្និសីទកាសែតនាថ្ងៃទី២៦ មេសា បេសកជនពិសេសរបស់អ.ស.បលោក Ismail
Ould Cheikh Ahmed បានឲ្យដឹងថា ក្រុមចរចារទាំងពីរបានឯកភាពលើរបៀបវារៈ
មួយសំរាប់ជំនួបចរចារនាពេលខាងមុខ ដោយចាត់ទុកនេះជាក្របខ័ណ្ឌដើម្បី
ពិភាគ្សាអំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ចនិងនយោបាយ។ការចរចារនឹង ចាប់ផ្ដើមនា
ថ្ងៃទី២៧ មេសា ហើយនឹងបន្តរហូតដល់ពេលទទួលបានដំណោះ ស្រាយសន្តិភាព
មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ