បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ

បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ - ảnh 1
បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ(TTXVN)

(VOV)_ធ្វើសកម្មភាពដើម្បីសង្គមមួយគ្មានអំពើរហឹង្សារ មិនរំលោភទៅលើកុមារ
 នេះគឺជាប្រធានបទនៃពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ នៅ​ខេត្ត Dien Bien នា ថ្ងៃទី ២៨ ឧសភា។ នេះគឺជាសកម្មភាពដើម្បីលើកកំពស់​ចំណេះដឹង ការទទួលខុស ត្រូវរបស់សង្គមទាំងមូល ក្នុងការការពារនិងថែ​ទាំកុមារ ពិសេសគឺបណ្ដាកុមារនៅក្នុង គ្រួសារក្រីក្រ កុមារជនជាតិភាគតិច​នៅតំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្ត Dien
 Bien។ នៅទីនេះ ថ្នាក់ដឹកនាំ​ខេត្ត​បាន​ប្រគល់ជូនអំណោយជាង៥០ចំណែក និង អាហាររូបករណ៍ចំពោះ​បណ្ដាប្អូនៗកុមារមានស្ថានភាពលំបាក ឈានឡើងក្នុងការ
សិក្សារស្រាវ​ជ្រាវ។

នៅខេត្ត Hung Yen ( ភាគខាងជើងវៀតណាម) ​បណ្ដាសកម្ម​ភាព​ក្នុងខែធ្វើ សកម្មភាពដើម្បីកុមារ នឹងប្រមូលផ្តុំចូលក្នុងការកសាងបរិយាកាស​រស់នៅ១ ប្រកបដោយសុវត្ថិភាព តម្លាភាព និងស្និទ្ធិស្នាលសំរាប់កុមារ ជួយ​ឧបត្ថម្ភ ​ជូនអំណោយ ផ្តល់អាហាររូបករណ៍ សំរាប់កុមារមានស្ថាន​ភាពលំបាកពិសេស 
…ជាដើម។

នាថ្ងៃទី ២៨ ឧសភា គណ៉កម្មាធិការប្រជាជនខេត្ត Phu Yen (ភាគ​កណ្ដាលវៀត ណាម) បានរៀបចំពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ ឆ្នាំ ​២០១៤។ តាមនោះ  ​ខេត្តនឹងខំប្រឹងប្រែងក្នុងឆ្នាំ២០១៤នេះ​ មានឃុំ​ សង្កាត់​ទីរួមស្រុក ចំនួន៩៨% បាន
ទទួល ស្គាល់មានបទដ្ឋានសមស្របជាមួយកុមារ កុមារអាយុក្រោម៦ឆ្នាំ១០០% មាន ប័ណ្ណធានារ៉ាប់រងសុខាភិបាល…ល។

ក៏នាថ្ងៃនេះដែរ នៅទីក្រុង Da Nang សមាគមជនរងគ្រោះដោយជាតិ​គីមី​ពុលពណ៌លឿងទុំ/ Dioxin ទីក្រុង Da Nang រៀបចំជំនួបប្រាស្រ័យ និង​ជូន​អំណោយ​ចំពោះកុមារ ជាជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿង​ទុំ/ Dioxin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ