បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងទូទាំងប្រទេសវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី២ខែកញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះដោយប្រធានបទ៖” ពណ៌ទង់ជាតិភ្លឺជានិច្ច” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាទិវាបដិវត្តន៍ខែសីហា(ថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥-ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧)
បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងទូទាំងប្រទេសវៀតណាម - ảnh 1បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងទូទាំងប្រទេសវៀតណាម 

នាយប់ថ្ងៃទី២ខែកញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះដោយប្រធានបទ៖” ពណ៌ទង់ជាតិភ្លឺជានិច្ច”ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាទិវាបដិវត្តន៍ខែសីហា(ថ្ងៃទី១៩ខែសីហាឆ្នាំ ១៩៤៥-ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧) និងបុណ្យឯករាជ្យជាតិ(ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧)។ កម្មវិធីនេះបានបង្ហាញឡើងវិញនូវបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម។

          នាយប់ថ្ងៃទី២ខែកញ្ញា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បះ ដោយប្រធានបទ”បុណ្យឯករាជ្យជាតិ”។ នៅទីនេះ ទស្សនិកជនបានស្ដាប់បទចម្រៀងល្បីឈ្មោះជាច្រើន ដែលផ្សាភ្ជាប់ជាមួយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា។ទន្ទឹមនឹងនោះ កម្មវិធីក៏បានសម្ដែងឡើងវិញនូវទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ និងមនោសញ្ជេតនាសប្បាយរីករាយ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៧២ឆ្នាំមុន ដោយខ្សែភាពយន្តឯកសារនានា។

          ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ នៅទីក្រុង Da Nang បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ លេងកំសាន្ត  ទេសចរណ៍គួរអោយចាប់អារម្មណ៍ជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ