បណ្ដាសកម្មភារំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលី ពិការ


(VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើគទី ៦៦ ទិវាយុទ្ធជនពលី ពិការ​វៀតណាម (ថ្ងៃទី ២៧ កក្កដា ) ​សកម្មភាពថែទាំខាងសម្ភារះ ស្មារតីជាច្រើន​សំរាប់ គ្រប់គ្រួសារគោលនយោបាយ ជន​មានគុណូបការះចំពោះបដិវត្តន៍  ត្រូវបានរៀបចំ ឡើងក្នុងទូទាំងប្រទេស។

បណ្ដាសកម្មភារំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលី ពិការ - ảnh 1
បណ្ដាសកម្មភារំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលី ពិការ


          នារសៀលថ្ងៃទី ២៥ កក្កដា ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខ ​ជូនអំណោយ បណ្ដាគ្រួសារយុទ្ធជនពលី ពិការនៅទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្ត្រី​ Nguyen Thien Nhan បានអះអាងថា÷​បក្ស ​រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំ  លើកស្ទូយជីវភាពរស់នៅរបស់គ្រប់​គ្រួសារគោលនយោបាយ ជន​មានគុណូបការះ ចំពោះបដិវត្តន៍។ ឧបនាយក​រដ្ឋមន្ត្រី មានគោលបំណងថា÷  បណ្ដាគ្រួសារយុទ្ធជនព
លី  ពិការ បន្តពង្រីក​ប្រពៃណីបដិវត្តន៍របស់គ្រួសារ ក្លាយទៅជាគំរូភ្លឺ សំរាប់ជំនាន់វ័យ
ក្មេងធ្វើតាម។ នាយប់ថ្ងៃទី ២៥កក្កដា មជ្ឈឹមសម្ព័ន្ធសមាគមន៍យុទ្ធជនវៀតណាម  បានរៀបចំបណ្ដាសកម្មភាពរំលឹកវិញ្ញាណខ័ណ្ឌបណ្ដាវីរជន យុទ្ធជនពលី នៅឈា
បនដ្ឋាន hang Duong - កោះ Con Dao (ភាគខាងត្បូងវៀតណាម)។ 

          ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើគទី ៦៦ ទិវាយុទ្ធជនពលី ពិការ​វៀតណាម
 ខេត្ត Thai Binh បានសម្រេចការជួសជុល កសាងថ្មីផ្ទះស្នាក់​នៅ​ចំនួនជិត២៧០០ខ្នង សំរាប់គ្រួសារគោលនយោបាយ ជន​មានគុណូបការះ​ចំពោះបដិវត្តន៍។ លោក Bui
Cong Nhan អនុប្រធានមន្ទីការងារ យុទ្ធជន​ពិការនិងសង្គមកិច្ច ខេត្ត Thai Binh បាន
អោយដឹងថា÷

          “ ក្នុងរយះពេលខាងមុខនេះ ខេត្តប្រមូលផ្តុំដោះស្រាយរាល់ការជំពាក់​ជំពិន ក្នុងការអនុវត្តបែបបទនយោបាយ សំរាប់ជន​មានគុណូបការះ។ ខេត្ត​ខំប្រឹងប្រែង ដល់ឆ្នាំ ២០១៥ ជន​មានគុណូបការះនិងគ្រួសារអ្នកមាន​គុណូបការះទាំងលាយ  រួចផុតពីភាពក្រីក្រ មានជីវភាពរស់នៅសម្បូរធូធារ។”

          ក្នុងឱកាសនេះដែរ បណ្ដាស្ថាប័ននៅខេត្ត Thanh Hoa បានចាត់​តាំងក្រុម​ជាច្រើន​ ទៅសាកសួរសុខទុក្ខ ​ជូនអំណោយចំពោះគ្រួសារគោល​នយោបាយ ជន​មានគុណូប
ការះ ចំពោះបដិវត្តន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ