បណ្តាប្រទេសអារ៉ាប់ឯកភាពគ្នាពន្យារកាលបរិច្ឆេទចំពោះកាតា

(VOVWORLD) -នាថ្ងៃទី ៣ កក្ដដា ទូរទស្សន៍រដ្ឋ Arabiya TV របស់អារ៉ាប៊ីសាអូឌីតជូនដំណឹងថាបណ្ដាប្រទេសអារ៉ាប់ដែលអនុវត្តការឯកោកាតានោះ
បណ្តាប្រទេសអារ៉ាប់ឯកភាពគ្នាពន្យារកាលបរិច្ឆេទចំពោះកាតា - ảnh 1បណ្តាប្រទេសអារ៉ាប់ឯកភាពគ្នាពន្យារកាលបរិច្ឆេទចំពោះកាតា 

នាថ្ងៃទី ៣ កក្ដដា ទូរទស្សន៍រដ្ឋ Arabiya TV របស់អារ៉ាប៊ីសាអូឌីតជូនដំណឹងថាបណ្ដាប្រទេសអារ៉ាប់ដែលអនុវត្តការឯកោកាតានោះ បានឯកភាពគ្នាពន្យារកាលបរិច្ឆេទដែលកាតាត្រូវអនុវត្តបញ្ជីរាយនាមស្ដីពីបណ្ដាសំណើររបស់ប្រទេសនេះ គឺបន្ថែម ៤៨ ម៉ោងទៀត ក្នុងស្ថានភាពដែលកាលបរិច្ឆេទនេះបានបញ្ចប់ជាផ្លូវការកាលពីយប់ថ្ងៃទី ២ កក្ដដា តាមម៉ោងតំបន់។

 មុននោះ អញ្ជើញថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មាននៅអ៊ីតាលី រដ្ឋមន្ត្រីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman al-Thani បានឲ្យដឹងថា "ឱសានវាទ" របស់បណ្ដាប្រទេសអារ៉ាប់និងឈូងសមុទ្រពែក្សគឺមិនស្ថិតក្នុងគោលបំណងដោះស្រាយបញ្ហាភេរវកម្មឡើយ គឺរំលោភអធិបតេយ្យភាព និងធ្វើឲ្យកាតាចុះខ្សោយ។ ប៉ុន្តែលោកក៏បានប្រកាសថាកាតាត្រៀមខ្លួនជាស្រេច ចូលតុចរចាវិញ ដើម្បីពិភាក្សាលើសំណើររបស់ប្រទេសជិតខាង។ អាមេរិក និងប្រទេសមួយចំនួននៅតំបន់បានឡើងសម្លេងគាំទ្រចំពោះតួនាទីសម្របសម្រួលរបស់គុយវ៉ែត។ក្រសួងការបរទេសអាមេរិកនាថ្ងៃទី ២ កក្ដដាបានដាស់តឿនភាគីទាក់ទិននានាអត់ធ្មត់ដើម្បីជំរុញដំណើរការចរចាប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ