បុណ្យគ្រីសម៉ាស់លើទូទាំងពិភពលោក

បុណ្យគ្រីសម៉ាស់លើទូទាំងពិភពលោក - ảnh 1
ទិដ្ឋភាពបុណ្យណូអែលនៅអាល្លឺម៉ង់់

(VOVworld)-រដូវគ្រីសម៉ាស់សុខសាន្តត្រានបានមកជាមួយមនុស្សគ្រប់រូបលើទូទាំង
 ពិភពលោក។ នាថ្ងៃទី២៤ធ្នូ នៅព្រះវិហា Bethlehem សាសនិកកាតូលិកពីគ្រប់ទិស
 ទីលើពិភពលោកបានហូរមកទីលាននៅខាងក្រៅព្រះវិហារ Nativyti តាំងពីព្រលឹម
 ដើម្បីរួមគ្នាទទួលបុណ្យគ្រីសម៉ាស់។ រីឯនៅ វិហារកាតូលិចដ៏ល្បីឈ្មោះ Siant Elias
នៅ ទីក្រុង Aleppo របស់ស៊ីរីក៏បានប្រព្រឹត្តទៅសកម្មភាពទទួលបុណ្យគ្រីសម៉ាស់ជា
ច្រើនផងដែរ។

        ក្នុងពេលជាមួយគ្នានោះ បរិយាកាសទទួលបុណ្យគ្រីសម៉ាស់ដ៏សប្បាយរីក​រាយ
 ក៏បានប្រព្រឹត្តទៅនៅទីក្រុងនានាលើទូទាំងទ្វីបអឺរ៉ុប។ ដើមស្រល់បានតូបតែងលំអ
យ៉ាងស្អាតនិងភ្លេងគ្រីសម៉ាសសប្បាយលាន់លឺ មនុស្សគ្រប់រូបជូនពរគ្នានូវប្រការ
ល្អបំផុត។

        ក្នុងថ្ងៃដដែល សារមួយចំនួនស្តីពីសេចក្តីសង្ឈឹមនិងសាមគ្គីភាពក៏ត្រូវបាន
ថ្នាក់ដឹកនាំលើពិភពលោកផ្ញើរដល់ប្រជាជនក្នុងឱកាសបុណ្យគ្រីសម៉ាស់និងឆ្នាំថ្មី​
កំពុងខិតជិតមកដល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ