បុណ្យតេតប្រពៃណីវៀតណាមនៅសារមន្ទីរហាណូយ

(VOVworld)-សំដៅអំណរសាទរមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្ត វៀតណាមនិងទទួលនិទាឃៈរដូវឆ្នាំវក អដ្ឋស័ក ចាប់ពីថ្ងៃទី២៩មករា ដល់ថ្ងៃទី
៣កុម្ភៈ មន្ទីវប្បធម៌និងកីឡាទីក្រុងហាណូយនឹងរៀបចំបុណ្យតេតប្រពៃណីវៀត ណាមឆ្នាំ២០១៦នៅសារមន្ទីហាណូយ។ ពិធីបុណ្យនេះ នឹងនាំមកបរិយាកាស ពោរពេញទៅដោយវប្បធម៌ប្រពៃណី។ ទស្សនិកជននឹងបានសម្របខ្លួនចូលក្នុង បរិយាកាសបុណ្យតេតប្រពៃណី និងចូលរួមល្បែងកំសាន្តជាច្រើន។ មិនត្រឹមតែ
ប៉ុណ្ណោះ ទស្សនិកជននឹងបានទិញទំនិញតុបតែងនិងអាហារសម្រាប់បុណ្យតេត ពីភូមិរបរប្រពៃណីនៃទីក្រុងហាណូយដែលចូលរួមក្នុងកម្មវិធីនេះទៀតផង៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ