បាតុកម្មរបស់គណបក្សសង្គ្រោះជាតិត្រូវបានបញ្ចប់

បាតុកម្មរបស់គណបក្សសង្គ្រោះជាតិត្រូវបានបញ្ចប់  - ảnh 1
ការធ្វើបាតុកម្ម ក្នុងរយះពេល៣​ថ្ងៃ​ នៅទីលាន ប្រជាធិបតេយ្យ (TTXVN)

          (VOV)_នារសៀលថ្ងៃទី ១៧ កញ្ញា ប្រធានគណបក្សសង្គ្រោះជាតិ​(CNRP) លោកសមរង្ស៊ី បាន
ប្រកាសបញ្ចប់ការធ្វើបាតុកម្ម ក្នុងរយះពេល៣​ថ្ងៃ​ (ចាប់ពីថ្ងៃទី ១៥​ដល់ថ្ងៃទី ១៧ កញ្ញា) នៅទីលាន
ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ ​ប៉ុន្តែ ថ្នាក់ដឹកនាំ CNRP នៅតែអំពាវនាវអោយអ្នកគាំទ្រត្រៀម
រៀបចំ​បណ្ដា​ការធ្វើបាតុកម្មថ្មីទៀត ប្រសិនបើបណ្ដាបញ្ហាដែលទាក់ទិនដល់ការបោះ​ឆ្នោតមិនបាន
ដោះស្រាយនោះ។ មុនពេលប្រកាស​បញ្ចប់ការធ្វើបាតុកម្ម លោក​សមរង្ស៊ីបានជូនដំណឹងអំពីលទ្ធ
ផលនៃ ការចរចារជាមួយគណបក្សកាន់​អំណាច​(CPP) ត្រូវបានបញ្ចប់នាព្រឹកថ្ងៃទី ១៧ កញ្ញា ប្រកប
ដោយ​ជោគជ័យ  ។ លោកក៏បានអះអាងដែរថា÷ សមាជិកសភាចំនួន៥៥នាក់នៃ ​CNRP នឹងមិនចូលរួមកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភាថ្មី ​នាថ្ងៃទី ២៣កញ្ញាខាងមុខ​នេះទេ ដោយបន្តទាមទារបណ្ដាស្ថាប័នកំពូលរបស់ប្រទេសនេះត្រូវដំណើការកែទម្រង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ