បន្តការបញ្ចូនពលរដ្ឋវៀតណាមពីអូស្ត្រាលីវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩  កំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ បានធ្វើឱ្យប្រជាជនវៀតណាមនៅឯបរទេស មានបំណងវិលត្រឡប់មកប្រទេសវិញកាន់តែច្រើន។ 

ចំពោះមុខស្ថានភាពជាក់ស្តែងនេះ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម កំពុងត្រៀមរៀបចំជើងហោះហើរលើក ទី ៤ ដើម្បីបញ្ចូនពលរដ្ឋវៀតណាមពីអូស្ត្រាលីវិលត្រឡប់មកប្រទេសវិញ។ តាមនោះ ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលី បានសហការជាមួយស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងស៊ីដនី ស្ថានអគ្គកុងស៊ុលនៅទីក្រុងភឺត និងអាកាសចរណ៍ជាតិវៀតណាម ដើម្បីរៀបចំជើងហោះហើរមាតុភូមិនិវត្តន៍លើកទី ៤ នៅដើមខែសីហាឆ្នាំ ២០២០ ផ្តើមចេញពីទីក្រុងស៊ីដនី។ ជើងហោះហើរនេះនឹងឆ្លងកាត់ទីក្រុងមែលប៊ន ដើម្បីទទួលពលរដ្ឋនៅរដ្ឋ Victoria។ មុខសញ្ញាអាទិភាពសម្រាប់ការវិលត្រឡប់មកមាតុភូមិវិញក្នុងជើងហោះហើរលើកទី ៤ នេះ គឺដូចគ្នានឹងជើង ហោះហើរមុន ៗ ដែរ។ នោះគឺជានិស្សិតអាយុក្រោម ១៨ ឆ្នាំ; និស្សិតបានបម្រុងទុកឬបញ្ចប់កម្មវិធីសិក្សា; មនុស្សមានអាយុលើសពី ៦០ ឆ្នាំដែលកំពុងទទួលការព្យាបាលជំងឺ (ដូចជា ជំងឺមហារីក ជំងឺសរសៃឈាម បេះដូងនិងជំងឺទឹកនោមផ្អែមជាដើម) រួមទាំងករណីជួបការពិបាកពិសេសផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ