បន្តផ្តោតលើការជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប វាយតំលៃ និងដកបទពិសោធន៍ស្តីពីការងារបង្ការ ទប់ទល់ និងជំនះលើផលវិបាកនៃព្យុះទីហ្វុង Yagi។

បន្តផ្តោតលើការជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi - ảnh 1ទិដ្ឋភាពសន្និសីទ។ (រូបថត៖ VOV)

ដោយមានការដឹកនាំយ៉ាងប្ដូរផ្ដាច់ ការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ពីមជ្ឈិមដល់មូលដ្ឋាន រួមជាមួយនឹងការជួយជ្រោមជ្រែងពីអង្គការ បុគ្គល សប្បុរសជន កិច្ចខិតខំប្រឹងប្រែងដើម្បីជំនះពុះពារលើការលំបាករបស់ប្រជាពលរដ្ឋ... គិតត្រឹមពេលនេះ ការងារជំនះពុះពារលើផលវិបាកនៃព្យុះនិងទឹកជំនន់ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ប្រជាជនបានទទួលការឧបត្ថម្ភជាស្បៀងអាហារ កន្លែងស្នាក់នៅបណ្ដោះអាសន្នដោយទាន់ពេលវេលា។ រហូតមកដល់ពេលនេះ ប្រហែល ៨០ ដល់ ៩០% នៃចំនួនផ្ទះសរុបជាង ២៧៧ ពាន់ខ្នង ដែលត្រូវប៉ើងដំបូល និងខូចខាតដោយព្យុះ Yagi ត្រូវបានជួសជុលជាស្ថាពរ។ ប្រជាពលរដ្ឋជិត ៤៨០០ គ្រួសារ ដែលផ្ទះដួលរលំត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន រង់ចាំការតាំងទីលំនៅថ្មី និងសាងសង់ផ្ទះឡើងវិញ។ ប្រព័ន្ធអគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍ត្រូវបានស្ដារឡើងវិញជាស្ថាពរ; ផ្លូវចរាចរណ៍ត្រូវបានជួសជុលនិងបើកឱ្យដំណើរការឡើងវិញ។ លើសពីនេះ ការស្តារឡើងវិញនូវផលិតកម្ម និងអាជីវកម្មក៏ត្រូវបានរដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ដឹកនាំយ៉ាងយកចិត្តទុកដាក់ជាមួយនឹងក្រុមដំណោះស្រាយស៊ីសង្វាក់គ្នានិងប្ដូរផ្ដាច់ជាច្រើនផងដែរ។

បន្តផ្តោតលើការជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

ធ្វើសន្និដ្ឋាននៅសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃ និងដក់បទពិសោធន៍អំពីការបង្ការ ទប់ទល់ និងជំនះផលវិបាកដែលបណ្ដាលមកពីព្យុះនិងទឹកជំនន់ក្រោយព្យុះយ៉ាងដូច្នេះថា៖

“ការងារព្យាករណ៍ និងព្រមានត្រូវតែអនុវត្តន៍ឲ្យទាន់ពេលវេលា និងត្រឹមត្រូវ តាំងពីដំបូងនិងពីចម្ងាយ។ ការងារដឹកនាំត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្តែង ហ៊ានសម្រេច ហ៊ានទទួលខុសត្រូវ អ្វីៗគ្រប់បែបយ៉ាងគឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ ត្រូវកំណត់គោលដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសុខភាពរបស់រដ្ឋ និងប្រជាជនជាចម្បងនិងដំបូងបង្អស់ ដើម្បីកៀរគរធនធានទាំងអស់របស់រដ្ឋ និងសង្គម”។

 នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលដៅមិនបណ្ដោយឲ្យប្រជាពលរដ្ឋខ្វះស្បៀងអាហារ ខ្វះសម្លៀកបំពាក់ ខ្វះទីជម្រក សិស្សានុសិស្សត្រូវទៅសាលារៀន អ្នកជំងឺត្រូវទទួលការពិនិត្យនិងព្យាបាល ព្រមទាំងស្តារផលិតកម្មអាជីវកម្មឡើងវិញ ធានាកំណើន និងគ្រប់គ្រងអតិផរណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ