បន្តរួមវិភាគទានទៅក្នុងការកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក

(VOVWORLD) - រាល់រង្វាន់នេះ គឺសំដៅកត់សម្គាល់នូវការរួមវិភាគទានដ៏សកម្មរបស់ សមូហភាពនិងបុគ្គលនានារបស់ VVA ក្នុងការស្ដារប្រក្រតីភាព កសាងនិង អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក។
បន្តរួមវិភាគទានទៅក្នុងការកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1 សមាជិក VVA ថតរូបជាមួយថ្នាក់ដឹកនាំសមាគមន៍វៀតណាម-អាមេរិក (រូបថត៖ baoquocte)


នាថ្ងៃទី២២ មករា នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត ណាម បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរនិងគ្រឿងឥស្សៈរិយយស “ដើម្បី សន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនសមូហភាពនិងសមាជិកសកម្មមួយ ចំនួននៃអង្គការ “អតីតទាហានអាមេរិកដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាម” (VVA)។ រាល់រង្វាន់នេះ គឺសំដៅកត់សម្គាល់នូវការរួមវិភាគទានដ៏សកម្មរបស់ សមូហភាពនិងបុគ្គលនានារបស់ VVA ក្នុងការស្ដារប្រក្រតីភាព កសាងនិង អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក។ ក្នុងពិធីនេះ អនុប្រធានសម្ព័ន្ធបណ្ដា អង្គការមិត្តភាពវៀតណាមលោក Don Tuan Phong ឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៤ មក តាមរយៈកម្មវិធី “ការផ្ដើមគំនិតរបស់អតីតទាហាន” នោះ VVA បានផ្ទេរ ប្រគល់ឲ្យក្រសួងការពារប្រទេសវៀតណាមនូវសំណុំរឿងចំនួន៣០០និងយុទ្ធជនវៀតណាមចំនួន១២ពាន់ករណី ដែលបានពលី បាត់ខ្លួនក្នុងសង្គ្រាម ហើយរួម ចំណែកជួយឧបត្ថម្ភរុករកនិងប្រមូលផ្ដុំអិដ្ឋធាតុរបស់យុទ្ធជនពលីវៀតណាម ប្រមាណ១ពាន់៥រយនាក់។ ទន្ទឹមនឹងនោះ VVA កំពុងសហប្រតិបតិ្តការជាមួយ កាណាល់ទូរទស្សន៍មួយចំនួនរបស់អាមេរិក ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តឯក សារស្ដីពីផលវិបាកដោយសង្គ្រាមនិងស្ថានភាពនៅវៀតណាមនាបច្ចុប្បន្ន ព្រម ទាំងបន្តស្នើឲ្យអាមេរិកគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ