បន្តលើកកំពស់តួនាទីខាងគតិ្តយុត្តរបស់មេធាវីក្នុងដំណើរការប្ដឹងផ្ដល់

(VOVworld) - លើកកំពស់ឥតឈប់ឈរតួនាទីខាងគត្តិយុត្តរបស់មេធាវីក្នុងដំណើរ
ការប្ដឹងផ្ដល់។នេះគឺជាការសង្កត់ធ្ងន់របស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung នៅជំនួបធ្វើការជាមួយសហព័ន្ធមេធាវីវៀតណាម នាព្រឹកថ្ងៃទី១៩ កញ្ញា
នៅរដ្ឋធានីហាណូយ។

បន្តលើកកំពស់តួនាទីខាងគតិ្តយុត្តរបស់មេធាវីក្នុងដំណើរការប្ដឹងផ្ដល់ - ảnh 1
លោកប្រធានរដ្ឋសភា Nguyen Sinh Hung ជូបធ្វើការជាមួយសហព័ន្ធមេធាវីវៀតណាម (រូបថត៖TTXVN)


លោក Nguyen Sinh Hung បានអះអាងថា អាជីពមេធាវីមានតួនាទីដ៏សែនសំខាន់
ជាកត្ដា១ ដែលមិនអាចខ្វះបានក្នុងដំណើរការប្ដឹង។លោក បានសង្កត់ធ្ងន់ថា
បណ្ដាស្ថាប័នយុត្តិធម៌ ត្រូវលើកកំពស់ថែមទៀត និងធានាតួនាទីខាងគតិយុត្ត
របស់មេធាវីក្នុងដំណើរការប្ដឹង។
លោក Nguyen Sinh Hung មានគោលបំណងថា សហព័ន្ធមេធាវីនឹងរៀបចំមហា
សន្និបាតលើកទី២នាពេលខាងមុខប្រកបដោយជោគជ័យដោយឈរលើស្មារតី
ផ្លាស់ប្ដូរថ្មី តាមនោះបង្កើនកម្លាំងរបស់មជ្ឈដ្ឋានមេធាវីដើម្បីឆ្លើយតបទៅនឹងតម្រូវ
ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ