បន្តសុក្រិតគោលនយោបាយអនុគ្រោះសំរាប់ជនមានគុណូបការៈចំពោះបដិវត្តន៍

(VOVworld) - នាថ្ងៃទិ១៨​ សីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការទទួល
បន្ទុកបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាម បានរៀបចំសម័យប្រជុំ ដើម្បីស្ដាប់រដ្ឋ
មន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រាយការណ៍លទ្ធផលត្រួតពិនិត្យការ
អនុវត្តគោលនយោបាយច្បាប់អនុគ្រោះសំរាប់ជនមានគុណូបការៈចំពោះបដិវត្តន៍។
តាមរបាយការណ៍របស់រដ្ឋាភិបាលថា បណ្ដាគោលនយោបាយអនុគ្រោះសំរាប់ជន
មានគុណូបការៈចំពោះបដិវត្តន៍ កំពុងត្រូវបានសុក្រិតជាជំហានៗ។លោកស្រី​Truong
Thi Mai ប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហាសង្គមនៃរដ្ឋសភា បានឲ្យ
ដឹងថា៖

បន្តសុក្រិតគោលនយោបាយអនុគ្រោះសំរាប់ជនមានគុណូបការៈចំពោះបដិវត្តន៍ - ảnh 1
លោកស្រី Truong Thi Mai ថ្លែងមតិនៅសម័យប្រជុំនេះ
“ខ្ញុំស្នើរ ត្រូវប្រមូលផ្ដុំពិសេសក្នុងការត្រួតពិនិត្យបែបបទ។ធ្វើយ៉ាងម៉េចដើម្បីឲ្យ
អ្នកមានគុណូបការៈយល់ដឹងថា នេះជាអនុគ្រោះ។ខ្ញុំមានគោលបំណងថា បណ្ដា
ក្រសួងយកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបែបបទយ៉ាងម៉េចឲ្យបានឆាប់រហ័សបំ
ផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ