បន្តសម័យប្រជុំមហាសន្និបាត AIPA លើកទី៣៥

បន្តសម័យប្រជុំមហាសន្និបាត AIPA លើកទី៣៥ - ảnh 1
បន្តសម័យប្រជុំមហាសន្និបាត AIPA លើកទី៣៥ (VOV)

        Vovworld-នារសៀលថ្ងៃទី១៨កញ្ញា គណៈកម្មាធិការថ្លែងការណ៍រួមរបស់​មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៥ (AIPA-៣៥) បានដំណើរការ​ពិភាគ្សានិងផ្ដល់មតិទៅលើសេចក្តីថ្លែងការណ៍រួមមុនពេលដាក់ជូនអនុម័តនៅ
សម័យបិទបញ្ចប់។​ សេចក្តីថ្លែងការណ៍រួមបានលើកឡើងគ្រប់ខ្លឹមសារ រួមមាន​ការថ្លែងមតិរបស់ប្រធានគណៈប្រតិភូនានា ខ្លឹមសារពិភាគ្សានិងសេចក្តី​សំរេច​ចិត្ត​ដែលបានលើកឡើងនៅគណៈកម្មាធិការសមាជីការ AIPA ជាដើម។ សេចក្តី​សំរេចចិត្តរបស់គណៈកម្មាធិការទទួលបន្ទុកបញ្ហានយោបាយគាំទ្រកិច្ចសន្យា​របស់អាស៊ានសំដៅបង្កើនការខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ​នយោបាយនិងអនុវត្តសហគមន៍សន្តិសុខនយោបាយ (APSC) នាឆ្នាំ២០១៥។ គណៈកម្មាធិការបានសង្កត់ធ្ងន់ជាពិសេសដល់សារៈសំខាន់នៃការរក្សាសន្តិភាព
ស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតនិងអំពាវនាវភាគី​ទាក់ទិននានាធ្វើការអត់ធ្មត់ដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់​អំពើរហឹង្សានិងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ