បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងប្លុកអង្គភាពអាជីវកម្ម អាជីវករនៅ ទូទាំងប្រទេស

បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងប្លុកអង្គភាពអាជីវកម្ម អាជីវករនៅ ទូទាំងប្រទេស - ảnh 1

(VOVworld) - ចលនាប្រឡងប្រណាំងស្នេហាជាតិដំណាក់កាល២០១៥-២០២០ក្នុង
ប្លុកអង្គភាពអាជីវកម្ម អាជីវករត្រូវបានអនុវត្តតាមស្មារតី “ប្រមូលផ្ដុំ-ធ្វើមាន-កសាង
មាតុប្រទេស” ឆ្ពោះទៅគោលដៅច្នៃប្រឌិត កសាងនិងអភិវឌ្ឍន៍សហគមន៍អង្គភាព
អាជីវកម្មវៀតណាមរឹងមាំ។តាមនោះ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ចលនា ប្រឡង
ប្រណាំងស្នេហាជាតិនានានៃប្លុកអង្គភាពអាជីវកម្ម អាជីវករនឹងប្រមូលផ្ដុំ លើសកម្ម
ភាពផលិតកម្មអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងកាលៈទេសៈ
ប្រទេសជាតិកាន់តែធ្វើសមាហរណកម្មយ៉ាស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ថ្លែងមតិ
នៅពិធីបំផុសចលនានាព្រឹកថ្ងៃទី៩ តុលា លោក Vo Tan Thanh អនុ ប្រធានសភា
ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖
“អង្គភាពអាជីវកម្មនិមួយៗ អាជីវករម្នាក់ៗគប្បីពង្រីកស្មារតីស្នេហាជាតិ ស្រុះចិត្ត
គំនិតប្រមូលផ្ដុំទៅជាកម្លាំងសម័យរបស់សហគមន៍អង្គភាពអាជីវកម្មវៀតណាម
ដើម្បីខិតខំប្រឹងប្រែងឆ្លងកាត់លើការលំបាកសាកល្បង អភិវឌ្ឍន៍ដោយនិរន្តរភាព
ដើម្បីការរីកធំធាត់របស់សហគមន៍អង្គភាពអាជីវកម្ម ភាពសម្បូររុងរឿងរបស់
ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ