បោះពុម្ភផ្សាយសៀវភៅស្ដីពីវប្បធម៌និងប្រវត្តិសាស្ត្រវៀតណាមនៅអ៊ីតាលី

បោះពុម្ភផ្សាយសៀវភៅស្ដីពីវប្បធម៌និងប្រវត្តិសាស្ត្រវៀតណាមនៅអ៊ីតាលី - ảnh 1
កំរបសៀវភៅអំពីរឿងព្រេងនិងរឿងនិទានវៀតណាមជាភាសាអ៊ីតាលី
(រូបថត៖គ្រិះស្ថានបោះពុម្ភ Obarrao)


(VOVworld) - នាថ្ងៃទី២០ ធ្នូ នៅរដ្ឋធានី Rome របស់អ៊ីតាលី បានប្រព្រឹត្តទៅពិធី
ឧទ្ទេសនាមសៀវភៅជាភាសាអ៊ីតាលីដោយចំណងជើងថា “វៀតណាម៖រឿងព្រេង
និងបណ្ដារឿងនិទាន” របស់អ្នកនិពន្ធ Alessandra Chiricosta និង Maurizio Gatti។ពិធី
នេះមានការចូលរួមរបស់មិត្តអ្នកអានអ៊ីតាលីនិងជនវៀតណាមនៅRomeយ៉ាងច្រើន
កុះករ។សៀវភៅនេះប្រមូលផ្ដុំបណ្ដារឿងព្រេងនិងរឿងនិទានអំពីប្រភពដើមនិង
ឥស្សរជនប្រវត្តិសាស្ត្ររបស់វៀតណាមដែលត្រូវបានអ្នកនិពន្ធប្រមូលនិងបកប្រែ
ពីវណ្ណកម្មដើមជាភាសាវៀតណាម។តាមអ្នកនិពន្ធថា សៀវភៅនេះគឺសំដៅ
ឧទ្ទេសនាមជាមួយអ្នកអានអ៊ីតាលីរាល់ផ្នត់វប្បធម៌របស់វៀតណាមតាមរយៈរឿង
ព្រេងប្រវត្តិសាស្ត្រដោយឡែកនៃប្រទេសនេះ ក្នុងនោះបង្ហាញពីរបៀបដែលជន
វៀតណាមយល់ដឹងអំពីសកលលោក ក៏ដូចជាបង្កើតឡើងចរិតលក្ខណៈនិងអត្ត
សញ្ញាណវប្បធម៌វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ