ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍លេចធ្លោចំនួន ១០ ឆ្នាំ ២០២៤
(VOVWORLD) - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៅថ្ងៃទី ១៦ ធ្នូនេះ បានប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍លេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៤ ដែលត្រូវបានចងក្រង ពីទម្រង់ចំនួនពីរគឺការជ្រើសរើសផ្ទាល់និងតាមអ៊ីនធឺណិត។
រដ្ឋសភាបានអនុម័តលើគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាលឆ្នាំ ២០២៥-២០៣៥ និងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ដែលបានកែសម្រួល ជាព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍លេចធ្លោក្នុងឆ្នាំ ២០២៤ (រូបថត៖ chinphu.vn) |
តាមនោះ ព្រឹត្តិការណ៍លេចធ្លោចំនួន ១០ ត្រូវបានជ្រើសរើស រួមមាន៖
១. រដ្ឋសភាបានអនុម័តលើគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាល ២០២៥-២០៣៥;
២. រដ្ឋសភាបានអនុម័តច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ (ធ្វើវិសោធនកម្ម) បង្ហើយច្រករបៀងផ្លូវច្បាប់សម្រាប់វិស័យបេតិកភណ្ឌវប្បធម៌។
៣. រដ្ឋាភិបាលបានចេញផែនការធំៗចំនួនពីរ លើវិស័យវប្បធម៌ កីឡា និងទេសចរណ៍ បើកទូលាយប្រភពធនធាន បង្កើតមូលដ្ឋានគ្រឹះបន្ថែមទៀតសម្រាប់របកគំហើញ និងការអភិវឌ្ឍន៍ឧស្សាហកម្ម។
៤. ព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។
៥. វៀតណាមមានបេតិកភណ្ឌពីរបន្ថែមទៀតដែលបានអង្គការយូណេស្កូចុះបញ្ជី
៦. ឧស្សាហកម្មវប្បធម៌ជាមួយនឹងកម្មវិធីនៃភាពអស្ចារ្យ ភាពទាក់ទាញ និងឥទ្ធិពលសង្គម។
៧. ផ្សព្វផ្សាយទេសចរណ៍និងភាពយន្តវៀតណាមនៅសហរដ្ឋអាមេរិកជាលើកដំបូង។
៨. ទេសចរណ៍វៀតណាមបានស្តារឡើងវិញយ៉ាងខ្លាំងក្លាបន្ទាប់ពីជំងឺរាត ត្បាត ដោយបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៧ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១២០ លាននាក់។
៩. វៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីទេសចរណ៍ជនបទនៃអង្គការទេសចរណ៍អង្គការសហប្រជាជាតិ (UN Tourism) ឆ្នាំ ២០២៤។
១០.ក្រុមបាល់ទះនារីវៀតណាមឈ្នះមេដាយពិភពលោកលើកទី១ និងជើងឯកអាស៊ីជាលើកទី២៕