ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអនុម័ត្តលើពង្រាងសេចក្តីសំរេចចិត្តអំពីស៊ីរី។

ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអនុម័ត្តលើពង្រាងសេចក្តីសំរេចចិត្តអំពីស៊ីរី។ - ảnh 1
ស៊ីរីអាចធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលក្រោយពេលដែលក្រុមប្រឹក្សាអង្គការសហប្រជាជាតិមិនអនុម័ត្តលើសេចក្តីសំរេចចិត្ត១អំពីស៊ីរី


(VOVWORLD)បណ្ដាប្រទេសបានមានប្រតិកម្មផ្សេងៗគ្នាក្រោយពេលក្រុម
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី៤កុម្ភៈមិនអនុម័ត្តលើពង្រាង
សេចក្តីសំរេចចិត្តអំពីស៊ីរីដោយសាររុស្ស៊ីនិងចិន ជាប្រទេសសមាជិកអចិន្ត្រៃយ៍
ចំនួន២បានប្រើប្រាស់សិទ្ទិវេទ័រ។ ឯកអគ្គរដ្ធទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ
 Vitaly Churkin បានចាត់ ទុក ថា ពង្រាងសេចក្តីសំរេចចិត្តនេះបានផ្សាយចេញសញ្ញា
មិនយុត្តិធម៍ចំពោះ បណ្ដាភាគីនៅស៊ីរី។ រុស្ស៊ីបានសំណូមពរអង្គការ
សហប្រជាជាតិនាំចេញសេចក្តី សំរេចចិត្តបរានុម័ត្តជាងដើម្បីអាចជួយ  ស៊ីរីបញ្ឈប់វិប័ត្តនយោបាយនាបច្ចុប្បន្ន។ រីឯ ឯកអគ្គរដ្ធទូតចិនប្រចាំនៅ អង្គការសហប្រជាជាតិបានគាំទ្រចំពោះរាល់ការ កែប្រែសមស្របដែលរុស្ស៊ី
បានលើកឡើង ទន្ទឹមនឹងនោះក៏រំលឹកសមាជិកផ្សេងៗ ក្នុងក្រុមប្រឹក្សាសន្តិសុខ
គប្បីដំណើរការ ពិគ្រោះអំពីពង្រាងសេចក្តី សំរេចចិត្តនេះថែមទៀត។ ក្នុងពេល នោះបណ្ដាប្រទេសលោកខាងលិចនិងអារ៉ាប់បានសំដែងការមិនពេញចិត្តចំពោះ
ការដែលរុស្ស៊ីនិងចិនប្រើប្រាស់សិទ្ទិវេទ័រ។ រដ្ធមន្ត្រីការបរទេស អាមេរីក Hillary
Clinton បានព្រមានអំពីគ្រោះអាសន្តស៊ីរីអាចធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលក្រោយ ពេលដែលក្រុមប្រឹក្សាអង្គការសហប្រជាជាតិមិនអនុម័ត្តលើសេចក្តីសំរេចចិត្ត
១អំពីស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ