ប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីការផ្សាយព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី៧ ខែមិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់ពាន រង្វាន់ទូទាំងប្រទេសអំពីការផ្សាយព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៨។ អញ្ជើញ ចូលរួមពិធីនេះមានវត្តមាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong។
ប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីការផ្សាយព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៨ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong ប្រគល់ពានរង្វាន់លេខមួយជូនចំពោះបណ្ដាអ្នកនិពន្ធ (រូបថត៖ VOV) 

  ពានរង្វាន់ឆ្នាំ២០១៨ទាក់ទាញការចូលរួមដោយស្នាដៃចំនួន១០០០របស់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធមកពីស្ថាប័នសារព័ត៌មានចំនួន១៣០អង្គភាព និងរោង បោះពុម្ភចំនួន១២អង្គភាព ក៏ដូចជាបណ្ដាអ្នកជំនាញ អ្នកយកព័ត៌មានបរទេសនិង ជនវៀតណាមនៅឯបរទេសយ៉ាងច្រើនកុះករ ទៀត ផង។ ស្នាដៃចូលរួមប្រឡង ត្រូវបានបង្ហាញតាមរយៈភាសាចំនួន១៣ ចំណុះ៨ប្រភេទសារព័ត៌មានរួមមាន៖ កាសែតបោះពុម្ភជាភាសាវៀតណាម កាសែតអេឡិចត្រូនិកជាភាសាវៀតណាម កាសែតបោះ ពុម្ភជាភាសាបរទេស កាសែតអេឡិចត្រូនិកជាភាសាបរទេស ការ ផ្សាយសម្លេង ទូរទស្សន៍ រូបថតនិងសៀវភៅ។

        អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះភាពជោគជ័យនៃពានរង្វាន់ក៏ដូចជាបណ្ដាអ្នកនិពន្ធ ក្រុមអ្នកនិពន្ធដែលទទួលបានពានរង្វាន់ផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញ មានប្រសាសន៍ថា៖

        “ក្រោយពីការរៀបចំ៥ពេលមក ពានរង្វាន់ទូទាំងប្រទេសអំពីការផ្សាយព័ត៌ មានកិច្ចការបរទេស បានក្លាយទៅជារង្វាស់ប្រកបដោយប្រសិទ្ធភាពចំពោះការ ងារផ្សាយព័ត៌មានជាភាសាបរទេស ហើយរួមចំណែកបង្កើនការតភ្ជាប់និងកិច្ច សហប្រតិបតិ្តការរវាងស្ថាប័នកិច្ចការបរទេសជាមួយស្ថាប័នសារព័ត៌មានក៏ដូច ជារួមចំណែកលើកទឹកចិត្ត គាំទ្រចំពោះបណ្ដាអ្នកយកព័ត៌មាន អ្នកនិពន្ធ អ្នក ជំនាញ និងអ្នកស្រាវជ្រាវដើម្បីច្នៃប្រឌិតឡើងស្នាដៃឆ្នើមៗផងដែរ។ បណ្ដាស្នាដៃ ចូលរួមការប្រឡងលើកនេះ បានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយអំពីការងារផ្សាយព័ត៌ មានកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងបានក្លាយទៅជាស្ពានតភ្ជាប់រវាងវៀត ណាមជាមួយពិភពលោក”។

        គណៈចាត់តាំងបានជ្រើសរើសស្នាដៃឆ្នើមជាងគេចំនួន៩០ ដើម្បីប្រគល់ ពានរង្វាន់។ ចំពោះគណៈកម្មការផ្សាយជាភាសាបរទេស (VOV5) គឺមានស្នាដៃ ចំនួន៥ ទទួលបានពានរង្វាន់ ដែលក្នុងនោះមានស្នាដៃ១ទទួលបានពានរង្វាន់ លេខមួយនៃប្រភេទផ្សាយសម្លេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ