ប្រគល់មេដាយមិត្តភាពចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures ( GVI)

(VOV)_នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហាណូយ ទទួលការប្រគល់សិទ្ធិពីប្រធានរដ្ឋ​វៀតណាម សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំពិធី​ប្រគល់
ជូនមេដាយ មិត្តភាពជូនចំពោះលោក Bob Roberts ប្រធានអង្គការ​ Glocal Ventures
( GVI)។ ប្រធានសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀត​ណាម លោក Vu Xuan
Hong បានសង្កត់ធ្ងន់ថា៖ នេះគឺជារង្វាន់ដ៏ថ្លៃថ្លា​របស់​វៀត​ណាម ដើម្បីកត់សម្គាល់
នូវការរួមវិភាគទានរបស់លោក Bob Roberts ​ចំពោះ​សកម្មភាពមនុស្សធម៌ និងជំ
រុញទំនាក់ទំនងមិត្តភាព រវាងវៀតណាម និងអាមេរិក។ ចាប់ពីពេលមកទស្សនាវៀត
ណាម លើកដំបូង ក្នុងឆ្នាំ១៩៩៥មក លោក Bob Roberts ​បានរៃអង្គាសទឹកប្រាក់ជាង៣,៥លានដុល្លាអាមេរិក ជួយឧបត្ថម្ភជន​ក្រីក្រ​នៅវៀតណាម។

ប្រគល់មេដាយមិត្តភាពចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures ( GVI) - ảnh 1
លោក Bob Roberts នៅខាងឆ្វេង


          ថ្លែងមតិនៅទីនេះ លោក Bob Roberts បានចែករំលែកនូវបណ្ដាមនោ​សញ្ជេត
នា​​ដ៏ល្អរបស់ខ្លួន ចំពោះទឹកដី និងមនុស្សវៀតណាម។ចាប់ពីឆ្នាំ ​១៩៩៥​មក ​លោក
និងគ្រួសារ បានមានសកម្មភាពជាច្រើន​ ដើម្បីរឹតបណ្ដឹងចំណង​មិត្តភាព​រវាងប្រ
ជាជនអាមេរិកនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ