ប្រគល់រង្វាន់”ពាណិជ្ជសញ្ញាមាសផ្នែកម្ហូបអាហារវៀតណាម”


ប្រគល់រង្វាន់”ពាណិជ្ជសញ្ញាមាសផ្នែកម្ហូបអាហារវៀតណាម” - ảnh 1
ប្រគល់រង្វាន់”ពាណិជ្ជសញ្ញាមាសផ្នែកម្ហូបអាហារវៀតណាម” (Image: VNA)

(VOVworld) - ពិធីប្រគល់រង្វាន់ “ពាណិជ្ជកសញ្ញាមាសផ្នែកម្ហូបអាហារវៀតណាម”
ឆ្នាំ២០១៤ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៣ មេសានៅរដ្ឋធានីហាណូយ។នេះគឺជា
លើកដំបូងដែលវៀតណាមមានរង្វាន់ថ្នាក់ជាតិ១ដោយលៃទុកដោយឡែកសំរាប់
វិស័យម្ហូបអាហារ។អញ្ជើញចូលរួមនិងប្រគល់រង្វាន់សំរាប់បណ្ដាអង្គភាពអាជីវកម្ម
នៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់
ថារង្វាន់ពាណិជ្ជសញ្ញាមាសផ្នែកម្ហូបអាហារវៀតណាមជួយឲ្យអង្គភាពអាជីវកម្ម
និងអាជីវករនានាមានការយល់ដឹងគ្រប់គ្រាន់ជាងជ្រាលជ្រៅជាងអំពីការទទួល
ខុសត្រូវរបស់ខ្លួនចំពោះបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុង
ដំណាក់កាលសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិព្រមទាំងជំរុញបណ្ដាអង្គភាព
អាជីវកម្មប្រមូលផ្ដុំផ្លាស់ប្ដូរបច្ចេកវិទ្យាលើកកំពស់គុណភាពរបស់ផលិតផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ