បារាំងត្រៀមប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស

(VOVWORLD) - បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំ ពិកឆ្នាំ ២០២៤ បានបញ្ចប់ រដ្ឋធានីប៉ារីសកំពុងប្រញាប់ប្រញាល់រៀបចំទទួលគណៈប្រតិភូអត្តពលិកពិការចំនួន ១៨០ នាក់ ដើម្បីចូលរួមប្រកួតប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៩ខែកញ្ញា។ 
បារាំងត្រៀមប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស - ảnh 1ទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការរៀបចំអូឡាំពិក Paris ២០២៤ និងប៉ារ៉ាឡាំពិក  Paris ២០២៤ នៅ Saint-Denis ជាយក្រុងប៉ារីស ប្រទេសបារាំង (រូបថត៖ AFP/TTXVN) 

តាមគម្រោង ពិធីបើកប៉ារ៉ាឡាំពិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែសីហា ដោយមានការចូលរួមពីក្បួនដង្ហែចំនួន ១៨០ ពីមហាវិថី Champs-Elysées ទៅកាន់ទីលាន Concorde។ ក្នុងរយៈពេល ១២ ថ្ងៃអត្តពលិក ប្រហែល ៤.៤០០ នាក់នឹងចូលរួមប្រកួតក្នុងវិញ្ញាសាចំនួន ២ នៅទីតាំង ១៨ កន្លែង។ នៅ ឯប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ម៉ាស្កូតនៅតែជាមួក Phrygian ប៉ុន្តែរត់ដោយជើងសិប្បនិម្មិត ដែលជានិមិត្តរូបនៃជនពិការ។

ដូចកីឡាអូឡាំពិកទីក្រុងប៉ារីសដែរ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនឹងប្រព្រឹត្តទៅជាចម្បងនៅទីក្រុងប៉ារីស និងតំបន់ជុំវិញ។ លើកលែងតែសង្វៀននៅទីលាន Concorde ដែលត្រូវបានដកចេញដើម្បីបង្កើតកន្លែងសម្រាប់ពិធីបើកនោះ តំបន់ប្រកួតប្រជែងចំនួន ១៨  ដែលសាងសង់នៅក្នុងទីតាំងទេសភាពនៃទីក្រុងប៉ារីសនៅតែរក្សាដដែល។

ភូមិអូឡាំពិកបន្តស្វាគមន៍អត្តពលិកពិការ។ តាមការរចនា ភូមិនេះត្រូវបានរៀបចំឱ្យជនពិការចូលប្រើប្រាស់បានទាំងស្រុង៖ ទ្វារ និង Balcony ធំទូលាយជាងស្តង់ដារធម្មតា ហើយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះត្រូវបានរៀបចំយ៉ាងសមរម្យសម្រាប់ជនពិការ។ ការចូលទៅកាន់ទីសាធារណៈត្រូវបានរៀបចំឡើងដើម្បីងាយស្រួលធ្វើដំណើរជាមួយជម្រាលដ៏ទន់ភ្លន់ ភ្លើងបំភ្លឺ និងផ្លាកសញ្ញាសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ