បារាំងនិងអេស្ប៉ាញត្រៀមខ្លួនជាស្រេចទទួលជនចំណាកស្រុករាប់ពាន់នាក់

(VOVworld)-ប្រធានាធិបតីបារាំងលោក Francois Hollande នាថ្ងៃទី៧កញ្ញា បានឲ្យ
ដឹងថា ប្រទេសនេះនឹងទទួលយកជនចំណាក់ស្រុក២០ម៉ឺននាក់ ក្នុងរយៈពេល២
ឆ្នាំខាងមុខ ព្រមទាំងអំពាវនាវឲ្យសមាជិកនៃសហភាពអឺរ៉ុប (EU) ត្រូវឯកភាពលើ
គោលនយោបាយរួម ដើម្បីដោះស្រាយបញ្ហា ជនភៀសខ្លួន។ ថ្លែងមតិជាមួយមជ្ឈ
ដ្ឋានសាព័ត៌មាន លោក Francois Hollande បាន ឲ្យដឹងថា គណៈកម្មាធិការអឺរ៉ុប (EU) នឹងបែងចែកជនភៀសខ្លួនចំនួន១សែន២ម៉ឺន នាក់សម្រាប់បណ្តាប្រទេសជាសមាជិក ហើយបារាំងត្រៀមខ្លួនជាស្រេច ទទួល២៤ម៉ឺននាក់តាមការបែងចែកពោលខាងលើ។ ថា្នក់ដឹកនាំបារាំងរូប នេះបានឲ្យដឹងថែមទៀតថា ប្រទេសនេះនឹងធ្វើជាអធិបតីសិក្ខា
សាលាមួយស្តី ពីបញ្ហា ជនភៀសខ្លួននៅក្រុងប៉ារីស។ រួមទស្សនជាមួយប្រធានាធិប
តី Hollande ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោកស្រី Jose Maria Garcia
–Margallo បានសន្យាថា ប្រទេសនេះត្រៀមខ្លួនជាស្រេចទទួលជន ចំណាក់ស្រុក ទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការលំបាកក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ