បារាំងលើកគំនិតផ្ដួចផ្ដើមធ្វើកំណែទម្រង់នៅសហភាពអឺរ៉ុប

(VOVWORLD) -នាថ្ងៃទី ៤ ខែមិនា ប្រធានាធិបតីបារាំង Emmanuel Macron បានព្រាងចក្ខុវិស័យរបស់លោកចំពោះអនាគតនៃទ្វីបអឺរ៉ុប។
បារាំងលើកគំនិតផ្ដួចផ្ដើមធ្វើកំណែទម្រង់នៅសហភាពអឺរ៉ុប - ảnh 1 ប្រធានាធិបតីបារាំង Emmanuel Macron  (រូបថត៖ TTXVN)

ក្នុងអត្ថបទសរសេរដែលត្រូវបានកាសែតឈានមុខគេមួយចំនួនរបស់សហភាពអឺរ៉ុប (EU) ចុះផ្សាយនោះ លោក Emmanuel Macron បានអំពាវនាវជាថ្មីម្តងទៀតឱ្យបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃគោលនយោបាយរួមមួយ សំដៅដោះស្រាយវិបត្តិចំណាក់ស្រុក។ តាមលោក ប្រធានាធិបតី Emmanuel Macron ថា អឺរ៉ុបគម្បីមានកងកម្លាំងការពារព្រំដែនរួម ក៏ដូចជាការិយាល័យរួម ដើម្បីទឆ្លើយតបនឹងតម្រូវការរបស់ជនភៀសខ្លួន។ លោកប្រធានាធិបតីបារាំងក៏បានអំពាវនាវដល់ EU គាំទ្រកិច្ចការពារផលប្រយោជន៍របស់សហគ្រាស។ ទន្តឹមនឹងនេះ លោកបានអំពាវនាវឲ្យរៀបចំកិច្ចប្រជុំអឺរ៉ុបមួយ ដោយមានការចូលរួមរបស់បណ្ដាគណកម្មការស៊ីវិល សំដៅជំរុញការផ្លាស់ប្ដូរថ្មី នានាចំពោះខឿននយោបាយតំបន់ រួមទាំងការធ្វើវិសោធនកម្មលើបណ្ដាសន្ធិសញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ