ប្រជាជនគ្រប់ជនជាតិនៅខេត្តឡាវកៃ ឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្ស
(VOVWORLD) - ប្រជាជនគ្រប់ជនជាតិនៅខេត្តឡាវកៃ កំពុងផ្តាំផ្ញើក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងមុតមាំលើមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយសង្ឃឹមថានឹងមានគោលនយោបាយថ្មីៗ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍមាតុភូមិ។
ផ្ទះរបស់គ្រួសារលោក Trieu Cong Ly នៅឃុំ Yen Binh ខេត្ត Lao Cai ក្នុងតំបន់តាំងទីលំនៅថ្មី។ រូបថត៖ Thua Xuan/VOV-ភាគពាយ័ព្យ |
ជាគ្រួសារមួយក្នុងចំណោមគ្រួសារចំនួន ១២ ដែលបាត់បងផ្ទះសម្បែង ដោយសារព្យុះនិងទឹកជំនន់នៅចុងឆ្នាំ ២០២៤ ដែលឥឡូវនេះ ត្រូវបានឧបត្ថម្ភការសាងសង់ផ្ទះថ្មីដ៏ធំទូលាយនៅទីតាំងថ្មី ដែលមានផ្លូវថ្នល់ អគ្គិសនី និងទឹកស្អាតត្រូវបានធានា លោក Trieu Cong Ly មកពីឃុំ Yen Binh ខេត្តឡាវកៃ បានសម្តែងថា៖ "ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ សូមអរគុណដល់រដ្ឋ និងបងប្អូនអ្នកជិតខាង បានបង្កើតលក្ខខណ្ឌអំណោយផលនិងជួយឧបត្ថម្ភដល់យើងខ្ញុំ។ ការរស់នៅទីនេះមានផាសុកភាពណាស់។ ហើយខ្ញុំលែងបារម្ភពីគ្រោះមហន្តរាយធម្មជាតិដូចនៅកន្លែងចាស់ទៀតហើយ"។
លោក Nguyen Van Thong លេខាសាខាបក្សភូមិ ៦ ឃុំអៀនប៊ិញ។ រូបថត៖ Thua Xuan/VOV-ភាគពាយ័ព្យ |
លោក Nguyen Van Thong លេខាសាខាបក្សភូមិ ៦ ឃុំអៀនប៊ិញ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ផ្លូវថ្នល់ជនបទទាំង ១០០%នៅក្នុងឃុំត្រូវបានចាក់បេតុង ប្រព័ន្ធអគ្គិសនី ភ្លើងបំភ្លឺ និងមជ្ឈមណ្ឌលវប្បធម៌ត្រូវបានវិនិយោគយ៉ាងដោយសមកាលកម្ម ហើយលែងមានគ្រួសារក្រីក្រនៅក្នុងភូមិទៀតហើយ។ ដូច្នេះ ទំនុកចិត្តរបស់ប្រជាជនលើគោលនយោបាយនិងការសម្រេចចិត្តរបស់បក្សបានកើនឡើងកាន់តែខ្លាំង៖ "ប្រជាជនបានចូលរួមមតិយោបល់យ៉ាងសកម្មលើសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយស្មារតីប្រជាធិបតេយ្យភាព និងបើកចំហ។ យើងក៏បានរៀបចំការប្រឡងប្រណាំងស្វែងយល់អំពីប្រវត្តិរបស់បក្ស មហាសន្និបាតបក្ស និងដំណើរការអភិវឌ្ឍន៍របស់បក្ស។ តាមរយៈសកម្មភាពទាំងនេះ បានធ្វើឲ្យបក្សកាន់តែខិតជិតប្រជាជន ហើយទន្ទឹមនឹងនោះ ពង្រឹងទំនុកចិត្ត សេចក្តីស្រឡាញ់ និងភាពជិតស្និតរបស់ប្រជាជនចំពោះបក្ស"៕