សន្និសីទមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ
(VOVWORLD) - កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ (ADGSOM) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ ដោយមានការចូលរួមពីប្រធានគណៈប្រតិភូ និងតំណាងស្ថាប័នទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសសមាជិកអាស៊ានចំនួន១១ លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦។ រូបថត៖ Ta Lan/VOV1 |
នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ាន ប្រធានគណៈប្រតិភូបានផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពនៃការអនុវត្តខ្លឹមសារសហប្រតិបត្តិការជាអាទិភាព ដោយផ្តោតលើការពង្រឹងការសម្របសម្រួល និងភាពសុខដុមរមនានៃគោលនយោបាយឌីជីថល រវាងប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំក៏បានពិនិត្យ និងរៀបចំខ្លឹមសារសម្រាប់សន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ហើយទន្ទឹមនឹងនោះ តាមដាន និងជំរុញការអនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការឌីជីថលនៅក្នុងតំបន់។ ឆ្នាំនេះ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ និងជាអធិបតីនៃសន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ តាមនោះ បន្តបញ្ជាក់ពីតួនាទីម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់៕