លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ COP២៦

(VOVWORLD) - នៅរសៀលថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៦ បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំ COP២៦ - ảnh 1នងាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំ។ រូបថត៖ Lai Hoa/VOV

នៅក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជានិន្នាការសកល រួមទាំងនៅវៀតណាមផងដែរ។ វៀតណាមកំណត់ការផ្លាស់ប្តូរបៃតងនៅក្នុងយុគសម័យឌីជីថលជាអាទិភាពកំពូល ជាតម្រូវការសត្យានុម័ត និងជាជម្រើសយុទ្ធសាស្ត្រ។ នាពេលកន្លងទៅ គណៈកម្មាធិការដឹកនាំ COP២៦ បានអនុវត្តន៍ភារកិច្ចជាច្រើន និងសម្រេចបានលទ្ធផលសំខាន់ៗ។ ស្ថាប័ន និងយន្តការគោលនយោបាយសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានយកចិត្តទុកដាក់ និងកែលម្អ។ សហគ្រាសជាច្រើនបានផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកការវិនិយោគបៃតង បច្ចេកវិទ្យាស្អាត និងគំរូបំភាយឧស្ម័នទាប។

ដើម្បីលើកកម្ពស់សមត្ថភាពសម្របសម្រួលក្នុងការអនុវត្តការសន្យា ដែលបានធ្វើឡើងនៅ COP២៦ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណប្រតិភូដែលចូលរួមសម័យប្រជុំ វាយតម្លៃយ៉ាងទូលំទូលាយអំពីលទ្ធផលនៃការអនុវត្តការសន្យានៅ COP២៦ នាពេលកន្លងមក និងស្នើភារកិច្ចសំខាន់ៗសម្រាប់គណៈកម្មាធិការដឹកនាំនាពេលខាងមុខ ជាពិសេសគឺគោលដៅ និងទស្សនៈនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

គួរបញ្ជាក់ថា COP២៦ បានប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្កុតឡែន (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ