ប្រជាជនត្រូវចូលរួមបង្ការ ប្រយុទ្ធប្រឆាំង និងរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  នារសៀលថ្ងៃទី ២២ ឧសភា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជន ដែលកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅកងវរសេនាធំលេខ ៩២៦ នៃបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh។

ប្រជាជនត្រូវចូលរួមបង្ការ ប្រយុទ្ធប្រឆាំង និងរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1នាយករដ្ឋមន្រ្តីលោក Pham Minh Chinh (រូបថត៖ VGP/Nhật Bắc)

អញ្ជើញថ្លែងទៅទីនេះ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា រលកជំងឺរាតត្បាតលើកនេះមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយបណ្ដាលឲ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរជាងមុន វីរុស្សបំប្លែងខ្លួនថ្មីបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់ខ្លាំងណាស់។ ទោះយ៉ាងណាក៏ដោយ វៀតណាម គ្រប់គ្រងបានស្ថានភាពជំងឺរាតត្បាតនៅទូទាំងប្រទេសហើយ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាការផ្ទុះជំងឺនាពេលបច្ចុប្បន្ននេះបានកើតឡើងក្នុងទ្រង់ទ្រាយធំប៉ុន្តែប្រភពជំងឺនេះមិនទាន់ បាន រកឃើញនៅក្នុងប្រទេសឡើយ ហើយប្រភពជំងឺសុទ្ធតែមកពីបរទេសតាមរយៈផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោក។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ គណៈកម្មាធិបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិ អង្គការនានា ដែល បំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កត្រូវអនុវត្តន៍ឲ្យ បានម៉ឺងម៉ាត់នូវគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្ស រដ្ឋ និងបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះ ប្រជាជន និងសហគមន៍ត៏ត្រូចូលរួមដើម្បីគ្រប់គ្រងអ្នកដែលធ្វើចត្តាឡីស័ករួចរាល់ ហើយវិលត្រឡប់មកមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះលោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាជនចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមស្មារតី មនុស្សម្នាក់ៗការពារសុខភាពផ្ទាល់ខ្លួន រួមចំណែកការពារសុខភាពសាធារណៈ និងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជាតិផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ