ប្រជាជនថៃធ្វើបាតុកម្មប្រឆាំងជំទាស់ពង្រាងច្បាប់ ស្តីពីការលើកលែងទោស

ប្រជាជនថៃធ្វើបាតុកម្មប្រឆាំងជំទាស់ពង្រាងច្បាប់ ស្តីពីការលើកលែងទោស - ảnh 1
ប្រជាជនថៃរាប់ពាន់នាក់បានធ្វើបាតុកម្មនៅមជ្ឈមណ្ឌលរដ្ឋធានី បាង កក់ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៤ វិច្ឆិកា ប្រជាជនថៃរាប់ពាន់នាក់បានធ្វើបាតុកម្មនៅមជ្ឈមណ្ឌល
រដ្ឋធានី បាង កក់ ដើម្បីប្រឆាំងជំទាស់ការអនុម័តលើពង្រាងច្បាប់ស្តីពីការលើកលែង
ទោសរបស់សភាជាន់ទាបនៃប្រទេសនេះចំពោះបណ្ដាមុខសញ្ញាទាក់ទិនដល់រឿង
ហេតុបង្កអស្ថិរភាពបង្ហូឈាមមុននេះ។អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva និងឧបនាយករដ្ឋមន្ត្រីថៃ លោក Suthep Thaugsuban ក៏បានចូលរួមការធ្វើបាតុកម្មនេះ
ដែរ។ លោក Suthep បានប្រកាសនឹងបន្តដំណើរការធ្វើបាតុកម្មប្រឆាំងជំទាស់ពង្រាង
ច្បាប់ពោលខាងលើ រហូតដល់ពេលណា រដ្ឋសភានៃប្រទេសនេះបដិសេធអនុម័ត ឬ រដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinawatra ដកសំណូមពរនេះ។ គណៈបក្សកាន់អំណាច Pue Thai របស់នាយក រដ្ឋមន្ត្រី Yingluck បានស្នើឲ្យអនុម័ត
លើពង្រាងច្បាប់ពោលខាងលើ។ តាមនោះ រាល់គណៈបក្ស ឬ បុគ្គលជាប់ទាក់ទិន
ដល់ការប៉ះទង្កិចបង្ហូរឈាម នាឆ្នាំ ២០០៤ នឹងទទួលបានការលើកលែងទោស។
ក្នុងពេលនោះ គណៈបក្សប្រជាធិបតេយ្យប្រឆាំងព្រួយបារម្មណ៍ថា៖ ពង្រាងច្បាប់
នេះនឹង “លុបចោល” អំពើខុសច្បាប់មុននេះក្នុងនោះមានការសម្លាប់បាតុករគ្មាន
អាវុធ។ បាតុករនានាបានចាត់ទុកថា៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin
Shinawatra គឺជាអ្នកទទួលបានផលប្រយោជន៍ជាច្រើនបំផុត ប្រសិនបើ ពង្រាង ច្បាប់អំពីការលើកលែងទោសនឹងត្រូវបានអនុម័ត។ សភាជាន់ទាបថៃបានអនុម័ត
លើឯកសារនេះ នាថ្ងៃទី ១ វិច្ឆិកា ហើយគ្រោងដាក់ជូនឲ្យព្រឹទ្ធិសភាថៃអនុម័ត នាថ្ងៃ
ទី ១១ វិច្ឆិកា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ