ប្រជាជនផ្តល់យោបល់ទៅលើសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី១២របស់បក្ស

(VOVworld)- បន្តការផ្តល់យោបល់ទៅលើសេចក្តីព្រាងឯកសារមហាសន្និបាត
លើក ១២​ របស់បក្សកុម្មុយនិស្តវៀតណាម មតិជាច្រើនរបស់កម្មាភិបាល បក្ខ
ជននិងប្រជា ជនសុទ្ធតែបានចាត់ទុកថា បន្តការកសាងនីតិរដ្ឋសង្គមនិយមដឹក
នាំដោយបក្ស កុម្មុយនិស្ត ជាភារកិច្ចស្នូលក្នុងការផ្លាស់ប្តូថ្មីប្រព័ន្ធនយោបាយនា
អាណត្តិខាងមុខ។

        វរសេនីយ៍ឯក Nguyen Tien Dung នាយករងមន្ត្រីពេទ្យយោធា លេខ៣៥៤
បានឲ្យដឹងថា៖

        “ចំណុចស្នូលរបស់នីតិរដ្ឋគឺរដ្ឋនោះរួមមានធនធានមនុស្សពូកែបំផុត ហ៊ាន
កិតហហ៊ានធ្វើទើបកសាងបាននីតិរដ្ឋ។​ទន្ទឹមជាមួយនឹងការប្រឆាំងអំពើពុក
រលួយ យើងក៏ត្រូវបំពេញល្អការងាររៀបចំកម្មាភិបាល ដែលផ្តោតសំខាន់ទៅលើ ការងារកសាងក្បាលម៉ាស៊ីនរដ្ឋ ដែលមានអ្នកពូកែប្រកបដោយសីលធម៌”។

        លោក Tran Hoang Tham អតីតអនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមបានចាត់ទុកថា៖

        “នៅមហាសន្និបាតលើកទី១២នាពេលខាងមុខ បក្សត្រូវមានការផ្លាស់ប្តូរថ្មី ប្រព័ន្ធនយោបាយ។ ពីឥឡូវនេះ គប្បីយកសេដ្ឋកិច្ចជាមជ្ឈមណ្ឌល កសាងបក្ស
ជាគ្រឹះស្ថាន។​តាមនោះ នឹងកំណត់តាមទិសបក្សដឹកនាំ ប្រព័ន្ធនយោបាយមាន
ភារកិច្ចកសាង ព្រមទាំងមានការគ្រប់គ្រងរបស់រដ្ឋសង្គមនិយមនិងតាមនីតិរដ្ឋ”។

        មតិជាច្រើនក៏បានចាត់ទុកថា ត្រូវកែប្រែ និងផ្លាស់ប្តូរថ្មីការងាររៀបចំនិង សកម្មភាពរបស់រដ្ឋសភា ធានាថា រដ្ឋសភាជាស្ថាប័នតំណាងខ្ពស់របស់ប្រជាជន
ជាពិតប្រាកដ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ