ប្រតិកម្មរបស់ប្រទេសផ្សេងៗចំពោះអនុក្រិតរឹតបន្តឹងគោលនយោបាយទិដ្ឋាការរបស់អាមេរិក

ប្រតិកម្មរបស់ប្រទេសផ្សេងៗចំពោះអនុក្រិតរឹតបន្តឹងគោលនយោបាយទិដ្ឋាការរបស់អាមេរិក - ảnh 1
ប្រតិកម្មរបស់ប្រទេសផ្សេងៗចំពោះអនុក្រិតរឹតបន្តឹងគោលនយោបាយទិដ្ឋាការរបស់អាមេរិក

          (VOV)_ប្រទេសជាច្រើនលើពិភពលោក ឞានមានប្រតិកម្មចំពោះអនុក្រិត​មួយ
ដែលទាក់ទិនដល់បញ្ហាទទួលជនចំណាក់ស្រុក ដែល ប្រធានាធិបតីអាមេរិក លោក 
Donald Trump ទើបបានចុះហត្ថលេខា នាថ្ងៃទី២៧មករា។ ​រដ្ឋមន្ត្រី​ការបរទេសបារាំង 
លោក Jean Marc Ayrault បានអោយដឹងថា៖ បារាំងនិង​អាលឺម៉ង់​ព្រួយបារម្ភជាច្រើន 
ចំពោះសេចក្ដីសម្រេចមួយចំនួនរបស់ប្រធានាធិបតី​អាមេរិក លោក Donald Trump 
ជាពិសេសគឺសេចក្ដីសម្រេចចិត្តកាត់បន្ថយ​បរិមាណជនចំណាក់ស្រុកនៅអាមេរិក។
 មុននោះ ពី Tehran ប្រធានាធិបតីអ៊ីរ៉ង់​ លោក Hassan Rouhani បានរិះគន់លោក
Donald Trump ហើយសង្កត់ធ្ងន់ថា៖ ​នាបច្ចុប្បន្ន មិនមែនជាពេលវេលាកសាងជញ្ជាំង
រវាងបណ្ដាប្រទេសទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ