ប្រតិកម្មអំពីការផ្អាកសកម្មភាពនៃមណ្ឌលឧស្សាហកម្ម Kaesong

ប្រតិកម្មអំពីការផ្អាកសកម្មភាពនៃមណ្ឌលឧស្សាហកម្ម Kaesong - ảnh 1
កម្មករធ្វើការនៅរោងចក្រមួយក្នុងមណ្ឌលឧស្សាហកម្ម Kaesong (រូបថត៖koreatimesus.co)

VOVWORLD_ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសផែនការផ្អាកសកម្មភាពនៃ
មណ្ឌលឧស្សាហកម្មរួម Kaesongនៅកូរ៉េខាងជើងនាថ្ងៃទី១០កុម្ភៈមកមជ្ឈដ្ឋាន​អាជី
វករ​កូរ៉េខាងត្បូងបានសំដែងនូវក្ដីសង្ខ្យឹមថាសេចក្ដីសំរេចនេះនឹងបានលប់ចោលនា
ពេលដ៏ឆាប់ៗខាងមុខសំដៅបន្ធួបន្ថយនូវការខូចខាតចំពោះក្រុមហ៊ុនទាំងឡាយ។

សេចក្ដីថ្លែងការរួមរបស់សម្ព័ន្ធសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងបាន
សង្កត់ធ្ងន់ថាមណ្ឌលឧស្សាហកម្មរួម Kaesongជានិច្ចកាលជានិមិត្តរូបនៃការបង្រូប
បង្រួម​ជាតិនិង​កិច្ចសហប្រតិបតិ្តការនៅលើឧបទ្វីបកូរ៉េ។ ដោយហេតុនេះសម្ព័ន្ធ
សមាគម​ពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងសង្ខ្យឹមថាសកម្មភាពរបស់មណ្ឌល
ឧស្សាហកម្មរួម Kaesong នឹងត្រូវបានបើកឡើងវិញបន្ទាប់ពីភាពតានតឹងក្នុង
ទំនាក់ទំនងអន្តរកូរ៉េថយចុះ។

នាថ្ងៃទី១១កុម្ភៈ កូរ៉េខាងត្បូងចាប់ផ្ដើមបញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីមណ្ឌល
ឧស្សាហកម្មរួម Kaesongដែលមានទីតាំងនៅក្នុងដែនដីកូរ៉េខាងជើង រយៈមួយ
ថ្ងៃ​ក្រោយ​ពីសេចក្ដីសំរេចបិទទ្វារមូលដ្ឋាននេះទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ