ប្រទេសក្រិកប្រកាសកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញាក្ខ័ន្ធ ជនរងគ្រោះដោយសារភ្លើងឆេះ

(VOVWORLD) -នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃសម្រាប់ជនរងគ្រោះដោយសារភ្លើងឆះព្រៃរីករាលដាល នៅតំបន់ឆ្នេរសមុទ្រក្បែរទីក្រុងអាថែនប្រទេសក្រិក។ ក្នុងសេចក្តីថ្លែងការណ៍នៅលើទូរទស្សន៍ លោក Alexis Tsipras បានឲ្យដឹងថា ប្រទេសក្រិកកំពុងឆ្លងកាត់សោកនាដកម្មយ៉ាងក្រៀមក្រំ ហើយលោកបាន ប្រកាសកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញាក្ខ័ន្ធជូនរងគ្រោះបានស្លាប់នៅភ្លើងឆះព្រៃនេះផងដែរ។
ប្រទេសក្រិកប្រកាសកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញាក្ខ័ន្ធ ជនរងគ្រោះដោយសារភ្លើងឆេះ - ảnh 1 ប្រទេសក្រិកប្រកាសកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញាក្ខ័ន្ធ ជនរងគ្រោះដោយសារភ្លើងឆេះ

នាថ្ងៃ២៤ខែកក្កដា ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆះព្រៃនេះមាន ៧៤នាក់ និងយ៉ាងហោចណាស់មានមនុស្សរងរបួសចំនួន ១៨៧ នាក់ ក្នុងនោះមានកុមារ ២៣ នាក់ ហើយចំនួនមនុស្សបាត់ខ្លួនក៏មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ