ប្រទេសគុយបារំលឹកខួបលើកទី២នៃការទទួលមរណភាពរបស់មគ្គុទេស Fidel Castro

(VOVWORLD) - ចាប់ពីថ្ងៃ ទី២៤ ខែវិច្ឆិកា នៅទូទាំងខេត្តនិងទីក្រុងនៃប្រទេសគុយបា បានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី២នៃការទទួលមរណភាពរបស់   មគ្គុទេសបដិវត្តន៍ជាប្រវត្តិសាស្ត្រ លោក Fidel Castro (25/11/2016 - 25/11/2018)។
ប្រទេសគុយបារំលឹកខួបលើកទី២នៃការទទួលមរណភាពរបស់មគ្គុទេស Fidel Castro - ảnh 1 មានសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី២នៃការទទួលមរណភាពមគ្គុទេស Fidel Castro

ក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែវិច្ឆិកា អង្គការវប្បធម៌និងសមាគមយុវជន សិស្ស និស្សិត បានរៀបចំក្បូនដង្ហែរតាមផ្លូវ ការតាំងពិព័រណ៍ និងការសម្តែងសិល្បៈជាច្រើនដើម្បីគោរពដល់ថ្នាក់ដឹកនាំបដិវត្តិន៍ជាប្រវិត្តិសាស្ត្រដ៏ល្បីឈ្មោះនៅលើពិភពលោកនេះ។សកម្មភាពសំខាន់ៗដែលមានការចូលរួមរបស់មនុស្សយ៉ាងកុះករគឺជា Gala នយោបាយ-វប្បធម៌ក្រោមចំណងជើងថា "Fidel Forever" ដែលរៀបចំឡើងនៅ សាកលវិទ្យាល័យ Lahabana ដែលជាកន្លែងអគ្គមេបញ្ជាការគុយបារូបនេះ ធ្លាប់បានសិក្សារៀនសូត្រនិងហាត់ពត់លត់ដំក្លាយទៅជាយុទ្ធជនបដិវត្តដ៏អង់អាចក្លាហានផងដែរ។ ក្នុងពិធីនេះក៏មានការចូលរួមរបស់ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel និងសិល្បករមួយចំនួនដែលសំដែងតាមបទចម្រៀង កំណាព្យ និងរបាំដើម្បីរំឭកដល់ដឹកនាំគុយបាលោក Fidel Castro ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ