ប្រទេសចិនដីគោកបន្តកត់សម្គាល់មានអ្នកស្លាប់ចំនួន ១៥០ នាក់ដោយជំងឺរាតត្បាត Covid-១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានជូនដំណឹងថាក្នុងថ្ងៃទី ២៣ ខែកុម្ភៈ មានអ្នកឆ្លងថ្មីចំនួន ៤០៩ នាក់និង ១៥០ នាក់ទៀតបានស្លាប់ដោយជំងឺរាតត្បាត COVID-១៩ នៅចិនដីគោក។
ប្រទេសចិនដីគោកបន្តកត់សម្គាល់មានអ្នកស្លាប់ចំនួន ១៥០ នាក់ដោយជំងឺរាតត្បាត Covid-១៩ - ảnh 1ប្រទេសចិនដីគោកបន្តកត់សម្គាល់មានអ្នកស្លាប់ចំនួន ១៥០ នាក់ដោយជំងឺរាតត្បាត Covid-១៩ (រូបថត៖ Reuters)

ចំនួនអ្នកឆ្លងថ្មីក្នុងថ្ងៃទី ២៣ ខែកុម្ភៈមានការថយចុះបើប្រៀបធៀបនឹងចំនួន ៦៤៨ នាក់នាថ្ងៃទី ២២ ខែកុម្ភៈកន្លងមក។ គិតត្រឹមដំណាច់ថ្ងៃទី ២៣ ខែកុម្ភៈមានអ្នកជំងឺចំនួន ២៤.៧៣៤ នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ចាប់តាំងពីពេលផ្ទុះជំងឺដ៏កាចសាហាវនេះ។ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានធ្វើទស្សនកិច្ចនៅទីក្រុងវូហានដែលជាតំបន់ផ្ទុះជំងឺរាតត្បាត COVID-១៩ នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន។

នេះគឺជាដំណើរទស្សនកិច្ចត្រួតពិនិត្យមើលលើកដំបូងរបស់អង្គការសុខភាពពិភពលោកទៅកាន់ទីក្រុងវ៉ូហាន ចាប់តាំងពីពេលជំងឺនេះផ្ទុះឡើងកាលពីខចុងឆ្នាំមុន។ ក្រុមអ្នកជំនាញអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោក បានចុះពិនិត្យមន្ទីរពេទ្យចំនួន ២ និងបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្នុងតំបន់មូលដ្ឋានអំពីការគ្រប់គ្រងជំងឺរាតត្បាតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ