ប្រទេសជាង ៨០ ដាក់កំហិតលើការចូលប្រទេសរៀងៗខ្លួន ចំពោះពលរដ្ឋកូរ៉េខាងត្បូង

(VOVWORLD) - គិតត្រឹមដល់ថ្ងៃទី ១ ខែមីនា ប្រទេសជាង ៨០ បានដាក់កំរិតការចូលនិងអនុវត្តបែបបទនៃការធ្វើចត្តាឡីស័កយ៉ាងតឹងរឹងចំពោះភ្ញៀវទេសចរមកពីប្រទេស    កូរ៉េខាងត្បូង ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាល នៃជំងឺរាតត្បាត COVID-19 ។
ប្រទេសជាង ៨០ ដាក់កំហិតលើការចូលប្រទេសរៀងៗខ្លួន ចំពោះពលរដ្ឋកូរ៉េខាងត្បូង - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ yonhap)

កូរ៉េខាងត្បូងបានលើកសំណើរយ៉ាងសកម្មដល់បណ្តាប្រទេសនិងតំបន់ដែនដីនានាមិនអនុវត្តការដាក់កំរិត«ដ៏ហួស ហេតុពេក» ទៅលើការចូលរបស់ពលរដ្ឋកូរ៉េខាងត្បូង។

ទោះយ៉ាងណាក៏ដោយ ចំពោះមុនការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 មានប្រភពកើតចេញពីទីក្រុង Wuhan (ប្រទេសចិន) ចាប់ពី ខែធ្នូឆ្នាំ ២០១៩ បានបង្ខំឲ្យបណ្តាប្រទេសត្រូវតែចាត់វិធានការ។ យោងតាមស្ថិតិបានអោយដឹងថា មានករណីឆ្លងជំងឺ COVID-19 ជាង ៨០% ត្រូវបានរកឃើញនៅខេត្ត  Deagu និងខេត្ត Gyeongsang ភាគខាងជើង របស់កូរ៉េខាងត្បូង ដែលបណ្តាលឱ្យប្រទេសជាច្រើនត្រូវអនុវត្តបទបញ្ជាហាមឃាត់មកចូលប្រទេសរៀងៗខ្លួនចំពោះពលរដ្ឋដែលមកពីតំបន់ទាំងពីរនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ