ប្រទេសជាច្រើនបង្កើនវិធានការរឹតត្បិតសំដៅគ្រប់គ្រងជម្ងឺរាតត្បាត

(VOVWORLD) - យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃ ទី២៣ ខែធ្នូ (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុប ជាង២៧៧លាន៤សែនករណី ក្នុងនោះករណីស្លាប់ចំនួនជិត៥លាន៤សែនករណី។

ប្រទេសជាច្រើនបង្កើនវិធានការរឹតត្បិតសំដៅគ្រប់គ្រងជម្ងឺរាតត្បាត - ảnh 1ចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារអាយុ១០ឆ្នាំនៅ Hanover អាល្លឺម៉ង់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ AFP/VNA)

ដោយសារតែការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃវីរុសបំប្លែង Omicron ប្រទេសជាច្រើនបានបង្កើនវិធានការរឹតត្បិត សំដៅគ្រប់គ្រងជម្ងឺរាតត្បាត។

នៅជប៉ុន ទោះបីជាករណីឆ្លងកូវីដ-១៩ដោយវីរុសបំប្លែងថ្មី Omciron ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ធ្វើចត្តាឡីស័កក្នុងព្រលានយន្តហោះ និងមនុស្សដែលប៉ះពាល់ជាមួយអ្នកផ្ទុកវីរុសតែប៉ុណ្ណោះ ប៉ុន្តែក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពជប៉ុន នៅតែផ្ញើរសេចក្ដីជូនដំណឹងទៅកាន់រដ្ឋអំណាចមូលដ្ឋានដើម្បីបង្កើនការប្រុងប្រយ័ត្ន ពង្រីកប្រព័ន្ធត្រួតពិនិត្យ ព្រមទាំងត្រៀមមូលដ្ឋានស្នាក់នៅឲ្យបានស្រេចសម្រាប់បម្រើការព្យាបាលអ្នកជម្ងឺកូវីដ-១៩ផងដែរ។

នៅអ៊ីតាលី លោកនាយករដ្ឋមន្រ្តី Mario Draghi បានប្រកាសថា រដ្ឋាភិបាលប្រទេសនេះនឹងពិនិត្យមើលការពង្រីកក្របខ័ណ្ឌមុខសញ្ញាដែលត្រូវចាប់បង្ខំឲ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩។ បច្ចុប្បន្ននេះ ពលករទាំងអស់ក្នុងវិស័យសុខាភិបាល អប់រំនិងប្រតិបត្តិច្បាប់នៅអ៊ីតាលី សុទ្ធតែមានកាតព្វកិច្ចចាក់វ៉ាក់សាំងដែរ។

រហូតមកដល់ពេលនេះ ជិត១ខែបន្ទាប់ពីវីរុសបំប្លែង Omicron ត្រូវបានប្រកាសលើទូទាំងពិភពលោក ប្រធានក្រុមបច្ចេកទេសចំណុះកម្មវិធីសុខភាពបន្ទាន់ នៃអង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove បានឲ្យដឹងថា WHO នៅមិនទាន់មានទិន្នន័យយ៉ាងគ្រប់គ្រាន់អំពីវីរុសបំប្លែង Omicron ដើម្បីអាចបញ្ជាក់ថា វីរុសបំប្លែងនេះងាយឆ្លងជាងវីរុសបំប្លែង Delta នោះទេ។ ក្នុងពេលជាមួយគ្នានោះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានព្រមានថា ការដែលប្រទេសអ្នកមានប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងដូសជំរុញនោះ បានបណ្ដាលឲ្យវិសមភាពក្នុងការទទួលវ៉ាក់សាំងកាន់តែធ្ងន់ធ្ងរថែមទៀត ដែលជាមូលហេតុញាំងឲ្យជម្ងឺរាតត្បាតកាន់តែអូសបន្លាយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ