ប្រទេសជាច្រើនមានការព្រួយបារម្ភអំពីគ្រោះអាសន្នជម្លោះនៅលីប៊ី

(VOVWORLD) -ប្រទេសជាច្រើនលើពិភពលោក ដែលក្នុងនោះមានអាមេរិក បារាំង អ៊ីតាលី អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម (UAE) និងរុស្ស៊ីបានអំពាវនាវដល់ភាគីទាក់ទិននានាអត់ធ្មត់ និងបញ្ឈប់រាល់សកម្មភាពយោធា ។
ប្រទេសជាច្រើនមានការព្រួយបារម្ភអំពីគ្រោះអាសន្នជម្លោះនៅលីប៊ី - ảnh 1កងកម្លាំងស្មោះត្រង់នឹងលោកឧត្ដមសេនីយ៍ Khalifa Haftar ដែលកំពុងបំពេញការងារនៅតំបន់ Sebha ភាគខាងត្បូងលីប៊ី (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ៥ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្ដែងក្ដីព្រួបារម្ភអំពីរាល់សកម្មភាពយោធានៅជិតរដ្ឋធានី Tripoli ក្រោយពី លោកឧត្តមសេនីយ៍ Khalifa Haftar មេកងកម្លាំងស្វ័យប្រកាសកងទ័ពជាតិលីប៊ី (LNA) បានគាំទ្ររដ្ឋអំណាចនៅភាគខាងកើតប្រទេសលីប៊ី ដោយបំផុសយុទ្ធនាការទន្ទ្រាមកាន់កាប់ រដ្ឋធានី Tripoli។

ប្រទេសជាច្រើនលើពិភពលោក ដែលក្នុងនោះមានអាមេរិក បារាំង អ៊ីតាលី អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម (UAE) និងរុស្ស៊ីបានអំពាវនាវដល់ភាគីទាក់ទិននានាអត់ធ្មត់ និងបញ្ឈប់រាល់សកម្មភាពយោធា ព្រមទាំងប្រមានថាគ្រោះអាសន្នយោធានឹងធ្វើឲ្យលីប៊ីត្រឡប់មកភាពច្របូកច្របល់វិញ។

នាថ្ងៃទី ៥ ខែមេសា រដ្ឋមន្ត្រីការបរទេសនានានៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខទាំង ៧ លើពិភពលោក (G7) ដែលកំពុងប្រជុំនៅទីក្រុងប៉ារីស បានលើកសំណើរបញ្ឈប់ភ្លាមមួយរំពេជនូវរាល់សកម្មភាពយោធាលើ រដ្ឋធានី Tripoli៕

ប្រតិកម្មទៅវិញ

ផ្សេងៗ