ប្រទេសរុស្សីបោះឆ្នោតប្រធានាធិបតី។

ប្រទេសរុស្សីបោះឆ្នោតប្រធានាធិបតី។ - ảnh 1
នាវិករុស្សីម្នាក់បោះឆ្នោត(រូបថត៖ Internet)

(VOV) តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហព័ន្ធរុស្សី​បានឲ្យដឹង
 ថា៖ថ្ងៃទី​៤មិនានៅរុស្សី​ បានប្រព្រិត្តទៅការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី។ ការ បោះ
ឆ្នោតបាន​ចាប់ផ្តើមពីម៉ោង៨​នឹងបញ្ចប់នាម៉ោង​២០​(ម៉ោងម៉ូស្កូវ)។នេះជាការបោះ ឆ្នោតប្រធា
នាធីបតីលើកទី​៦​ នឹងជាលើកដំបូងដែលមានអាណាត្តិ​បេសកកម្ម​៦​ឆ្នាំ។ ចូលរួមការប្រណាំង
ចូលវិមាន​ក្រឹមឡាំងលើកនេះ មាននាយករដ្ឋមន្រ្តីVladimir Putin ​ប្រធានគណះកម្មាធិការមជ្ឈឹម
បក្សកុម្មុយនីស្តសហព័ន្ធរុស្សី    (KPRF) Ghennady Zyuganov  ប្រធានគណះបក្សប្រជាធិប
តេយ្យសេរី    (LDPR) Vladimir Ghirinovsky  មេដឹកនាំគណះបក្សដើម្បីប្រទេសរុស្សីយុត្តិធម៏ 
(SR)  Sergey  Mironov នឹងមហាសេដ្ឋី  Mikhail Prokgorov។ដើម្បីដណ្តើមបានជ័យជំនះ
បេក្ខជនត្រូវដណ្តើមបានសំលេងគាំទ្រ ជាង​៥០%។​ប្រធានាធិបតីជាប់ឆ្នោតនឹងទទួល
តំណែងនាថ្ងៃទី​៧​ឧសភា។​ លោក   Vladimir Churov  ប្រធានគណះកម្មាធីការរៀបចំការ
បោះឆ្នោតមជ្ឈឹមរុស្សី​ជូនដំណឹង ថា៖ ក្នុងទូទាំងប្រទេសរុស្សី មានអ្នកបោះឆ្នោតចំនួន១១០
 លាននាក់​ក្នុងនោះមានអ្នកបោះ ឆ្នោតចំនួន២លាននាក់កំពុងធ្វើការនៅឯបរទេស។មាន
ការិយាល័យបោះឆ្នោតចំនួន ៤០០​កន្លែងសំរាប់អ្នកបោះឆ្នោតទាំងនេះនៅប្រទេសចំនួន
ជាង​១៤០​លើសកលលោក​។នៅក្នុងទូទាំងប្រទេសរុស្សីមានការិយាល័យបោះឆ្នោតចំនួន​
៩៥០០០​កន្លែងរួមជាមួយ ភ្នាក់ងារចំនួន​ ៨៣០០០០នាក់។        

ប្រទេសរុស្សីបោះឆ្នោតប្រធានាធិបតី។ - ảnh 2
​បោះឆ្នោតប្រធានាធិបតីរុស្សីនៅវៀតណាម​(​រូបថត៖​ Internet)

 នៅប្រទេសវៀតណាម​ស្ថានទូតរុស្សីបានរៀបចំការិយាល័យបោះឆ្នោតនៅ បណ្តាទី
ក្រុង​ខែត្រ​សំរាប់ប្រជាពលរដ្ឋរុស្សីទៅបោះឆ្នោត។ថ្ងៃទី​៤មិនា នៅទីក្រុង​ Vung Tau ( Ba Ria
- Vung Tau) ចាប់ពីម៉ោង​៨ កម្មាភិបាលកម្មកររុស្សីចំនួន​៩៥០​នាក់ដែល ធ្វើការនៅសារជីវ
កម្មវៀតណាម-រុស្សី​ Vietsovpetro បានទៅបោះឆ្នោតជ្រើសតាំង ប្រធានាធិបតី។មុននោះនៅ
   Khanh Hoa ​ថ្ងៃទី​២៩​កុម្ភះ​ការិយាល័យបោះឆ្នោត ត្រូវបានរៀបចំនៅទីក្រុង  Nha Trang ​-ជាទីកន្លែងដែលមានបណ្តាអ្នកជំនាញការណ៏ រុស្សីធ្វើការ​នឹងភ្ញៀវទេសចរ Siberia មក
ទេសចរជាច្រើន។នៅ Binh Thuan​ការិយាល័យបោះឆ្នោតប្រធានាធិបតីរុស្សីត្រូវបានរៀបចំ
នៅ​Mui Ne ( Phan Thiet) នាថ្ងៃទី​២មិនា។​ការបោះឆ្នោតប្រធានាធិបតីរុស្សីសំរាប់ពលរដ្ឋ
រុស្សីនៅវៀតណាម ក៏ត្រូវបានរៀបចំនៅទីក្រុងហូជីមិញ​    Da Nang នឹងហាណូយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ