ប្រទេសរុស្ស៊ីមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃ OPEC + ក្នុងការពន្យារពេល សំរាប់កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលប្រែងរ៉ែបន្ថែមក្នុងរយៈពេល ៩ខែ ទៀត

(VOVWORLD) -  អង្គការបណ្តាប្រទេសផលិតប្រេងរ៉ែ (OPEC) និងដៃគូក្រៅអង្គការ OPEC នឹងឯកភាពគ្នាពន្យារពេលសំរាប់កិច្ចព្រមព្រៀងស្តីពីកាត់បន្ថយទិន្នន័យប្រេង ដែលត្រូវបានចុះហត្ថលេខានៅប្រទេសអាល់ហ្សេរីកាលពីឆ្នាំទៅមិញរហូតដល់ខែមីនាឆ្នាំ ២០២០ ខាងមុខ ។
ប្រទេសរុស្ស៊ីមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃ OPEC + ក្នុងការពន្យារពេល      សំរាប់កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលប្រែងរ៉ែបន្ថែមក្នុងរយៈពេល ៩ខែ ទៀត - ảnh 1 អង្គការបណ្តាប្រទេសផលិតប្រេងរ៉ែ (OPEC)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិក OPEC នៅទីក្រុង Viena ប្រទេសអូទ្រីស រដ្ឋមន្ដ្រីថាមពលរុស្ស៊ី លោក Alexander Novak បានអះអាងថា ប្រទេសទាំងអស់នៅក្នុងនិងខាងក្រៅអង្គការ OPEC បានគាំទ្រការពន្យារពេលចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែធ្នូឆ្នាំទៅមិញបន្ថែមរយៈពេល ៩ ខែទៀតផងដែរ។ លោកក៏បានបន្តទៀតថាកិច្ចប្រជុំរបស់ OPEC នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែកក្កដា ហើយនឹងផ្តោតលើការពិចារណាលើសំណើនេះដែរ។ គួរបញ្ជាក់ថារុស្ស៊ីបានយល់ព្រមកាត់បន្ថយទិន្នផលប្រេងចំនួន ២២៨ ពាន់ធុងក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងទិន្នផលកាលពីខែតុលាកន្លងទៅ ពោលគឺទីក្រុងម៉ូស្គូនឹងត្រូវតែរក្សាទិន្នផលក្នុងចន្លោះពី១១,១៧ លានធុង ដល់ ១១,១៨ លានធុងក្នុងមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ