ប្រទេសវៀតណាមអញ្ជើញចូលរួមស​ន្និសីទវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក

(VOVWORLD) - នាថ្ងៃទី ១៣ ខែមករា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី  Tong Thi Phong បានចាប់ផ្តើមចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃសន្និសីទប្រចាំលើកទី ២៨ នៃវេទិកាសភា អាស៊ី - ប៉ាស៊ីហ្វិក (APPF-28) នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី។
ប្រទេសវៀតណាមអញ្ជើញចូលរួមស​ន្និសីទវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក - ảnh 1 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី  Tong Thi Phong និងគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទ APPF-28 (រូបថត៖ vnanet.vn) 

អញ្ជើញថ្លែងមតិក្នុងពីបើកសន្និសីទ នាព្រឹកថ្ងៃទី ១៣ ខែមករា ប្រធានសភាជាន់ទាបអូស្ត្រាលី - ប្រធានសន្និសីទ APPF-28 លោក Tony Smith បានលើកកម្ពស់បេសកកម្មរបស់សន្និសីទ APPF ចំពោះសន្តិភាព សន្តិសុខនិងពាណិជ្ជកម្មក្នុងតំបន់និងនៅលើពិភពលោក ជាពិសេសនៅក្នុងបរិបទដែលពិភពលោកនិង តំបន់ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដូចជាភេរវកម្មជ្រុលនិយមសន្តិសុខអ៊ិនធឺណែត និងបញ្ហាសន្តិសុខមិនមែនប្រពៃណីដទៃទៀតផងដែរ។ សមាជិកសភា Tony Smith បានអះអាងថាព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាផ្នែកមួយនៃកម្មវិធីអន្តរជាតិដែលរដ្ឋសភាអូស្ត្រាលី កំពុងអនុវត្តដើម្បីជួយលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹង និងអភិវឌ្ឍន៍ប្រជាធិបតេយ្យភាពជាមួយបណ្តាសភានៃប្រទេសជិតខាងផងដែរ។

នាថ្ងៃដដែលនោះ គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមនិងថ្លែងមតិ នៅឯកិច្ចប្រជុំសមាជិការសភា APPF និងកិច្ចប្រជុំស្តីពីការចងក្រងនូវសេចក្តីសម្រេចចិត្តនានាទៀតផង។ នាថ្ងៃទី ១៤ ខែមករា លោកស្រី Tong Thi Phong នឹងថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គទី ១ ស្តីពីបញ្ហានយោបាយនិងសន្តិសុខ ហើយមានសកម្មភាពជួបពិភាក្សាទ្វេភាគីនៅឯខាងក្រៅសន្និសីទនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ