ប្រធានក្រុមប្រឹក្សានីតិបញត្តិជាតិនៃព្រះរាជាណាចក្រថៃបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ១៦ សីហា គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សានីតិបញត្តិជាតិនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក Pornpetch Wichitcholchai ប្រធានក្រុមប្រឹក្សានីតិបញត្តិជាតិ និងលោកជំទាវបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានក្រុមប្រឹក្សានីតិបញត្តិជាតិនៃព្រះរាជាណាចក្រថៃបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានក្រុមប្រឹក្សានីតិបញត្តិជាតិនៃព្រះរាជាណាចក្រថៃបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម 

នាថ្ងៃទី ១៦ សីហា គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សានីតិបញត្តិជាតិនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក Pornpetch Wichitcholchai ប្រធានក្រុមប្រឹក្សានីតិបញត្តិជាតិ និងលោកជំទាវបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៦ សីហា តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី  Nguyen Thi Kim Ngan។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោក Pornpetch Wichitcholchai បានជួបចរចាជាមួយប្រធានរដ្ឋសភាលោកស្រី  Nguyen Thi Kim Ngan  ជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពវៀតណាម - ថៃ។ គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សានីតិបញត្តិជាតិនៃព្រះរាជាណាចក្រថៃបានអញ្ជើញទៅដាក់កម្រងផ្កា ចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ទស្សនាឈូងសមុទ្រ Ha Long ខេត្ត Quang Ninh ។

នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពនាពេលខាងមុខ បណ្ដាស្ថាប័នជំនាញនៃស្ថាប័ននីតិបញ្ញត្តិទាំងពីយ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរជាប្រចាំ។ បណ្ដាគណៈប្រតិភូនៃប្រទេសទាំងពីរចែករំលែកទស្សនៈជាប្រចាំ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាអន្តរជាតិ និងតំបន់។ ភាគីទាំងពីរពិភាក្សាជំរុញការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងវៀតណាម - ថៃឲ្យបានឆាប់ៗ ហើយជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង "បង្កើតខ្សែទូរស័ព្ទសម្រាប់សកម្មភាពនេសាទត្រីនៅសមុទ្រ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ