ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាមទៅសាកសួរសុខទុក្ខ សិល្បៈករជើងចាស់ក្នុងទិវាល្ខោនវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែកញ្ញា ក្នុងឱកាសរំលឹកខួបទិវាល្ខោនវៀតណាម (ថ្ងៃទី១២ ខែ៨ តាមច័ន្ទគតិ) លោក Vo Van Thuong ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹមដឹកនាំក្រុមការងារបានទៅសាកសួរសុខទុក្ខនិងជូន អំណោយចំពោះសិល្បៈករប្រជាជន Tran Tien និងសាស្ត្រាចារ្យ សិល្បៈករ ប្រជាជន Tran Bang។
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាមទៅសាកសួរសុខទុក្ខ សិល្បៈករជើងចាស់ក្នុងទិវាល្ខោនវៀតណាម - ảnh 1លោក Vo Van Thuong សំណេះសំណាលជាមួយ សិល្បៈករប្រជាជន Tran Bang


លោក Vo Van Thuong បានជូនពរសិល្បៈករទាំងពីររូប ឲ្យជួបតែសេចក្ដីសុខ ហើយបន្តលើកទឹកចិត្តកូនចៅឲ្យចូលរួមយ៉ាងសកម្មក្នុងការ អភិវឌ្ឍបុព្វហេតុល្ខោនក៏ដូចជាអក្សរសាស្ត្រសិល្បៈរបស់ប្រទេសជាតិផងដែរ។ លោក Vo Van Thuong ក៏បានផ្ញើរការសាកសួរសុខទុក្ខនិងពាក្យជូនពរទៅកាន់ សិល្បៈករសិល្បៈការិនីទាំងអស់ក្នុងឱកាសទិវាល្ខោនវៀតណាមផងដែរ។

        សិល្បៈករប្រជាជន Tran Tien និងសិល្បៈករប្រជាជន Tran Bang សុទ្ធតែ ជាសិល្បៈករឆ្នើមៗនិងមានស្នាដៃជាច្រើនក្នុងវិស័យល្ខោននៅប្រទេសវៀតណាម។ សិល្បៈករប្រជាជន Tran Tien ត្រូវបានប្រគល់ជូនគ្រឿងឥស្សរិយសពល កម្មថ្នាក់ទី១នាឆ្នាំ១៩៩១។ ចំណែកឯសិល្បៈករប្រជាជន Tran Bang ទទួលបាន ពានរង្វាន់រដ្ឋនាឆ្នាំ២០០១និងពានរង្វាន់ហូជីមិញអំពីអក្សរសាស្ត្រសិល្បៈនា ឆ្នាំ២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ